កម្លាំងកងរាជអាវុធហត្ថក្រុងបានឃាត់ ខ្លួនមនុស្ស ៣នាក់ក្នុងករណីចែកចាយនិងប្រើប្រាស់ខុសច្បាប់នូវសាធាតុញៀន

0

ខេត្តកំពង់ឆ្នាំង÷នៅវេលាម៉ោងប្រមាណ១៧:៣៥នាទីល្ងាចថ្ងៃទី១៧.ខែឧសភា.ឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងកំពង់ឆ្នាំងចំនួន០៦នាក់មធ្យោបានរថយន្ត០២គ្រឿងនឹងម៉ូតូ០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក អុឹម លីអីុមបានចុះបង្ក្រាបករណីចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី។

បើយោងតាមការបញ្ជាក់ពីកម្លាំងសមត្ថ
កិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងបានអោយដឹងថាបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀនខាងលើនេះបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់÷
១.ឈ្មោះភុន ចន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះអ៊ុន សុភ័ក្ត្រ ភេទប្រុស អាយុ
២៨ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃំុជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៣.ឈ្មោះអឿន សុធារ៉ា ភេទប្រុស អាយុ
៣៥ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង់ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

វត្ថុតាងបង្ក្រាបបានរួមមាន: ១.ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹក
កក)ចំនួន០៦កញ្ចប់ទម្ងន់១.១៧ក្រាមនិងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ។
២.ម៉ូតូចំនួន០១គ្រឿងម៉ាកវ៉េវ ព៌ណខ្មៅ(គ្មានស្លាកលេខ)។
៣.ទូរស័ព្ទដៃចំនួន០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំង ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៨ ខែ
ឧសភា ដើម្បីចាត់ការតាមនីតិវិធី៕
សុខ គឹមសៀន