ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅស្រុកបុរីអូរស្វាយសែនជ័យ បានទទួលអំណោ យកាកបាទក្រហមកម្ពុជា តាមរយ:សាខាកាកបាទក្រហមកម្ពុជា

0

ខេត្តស្ទឹងត្រែង៖អំណោយកាកបាទក្រហមកម្ពុជាត្រូវបាននាំយកទៅប្រគល់ជូន ប្រជា

ពលរដ្ឋ មានជីវភាពក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រារ និងស្ត្រីម៉េម៉ាយគ្មានទី
ពឹងចំនួន១៥០គ្រួសាររស់នៅឃុំព្រះរំកិល
ស្ថិតក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង តាមរយ:អភិបាលខេត្ត លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិការសា
ខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃ
ទី១៩ឧសភានេះ ។

លោក ម៉ុម សារឿន ប្រធានគណៈកម្មាធិ ការ សាខាកាកបាទក្រហមកម្ពុជាខេត្តបាន
ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខទុក្ខពីសំ
ណាក់ សម្តេចប្រធានកាកបាទក្រហមកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជម្ងឺ ជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្ត
រាយផ្សេងៗ ដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹង
ត្រែង បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាពឲ្យបាន
ល្អ ជាពិសេសត្រូវរស់នៅ ត្រូវប្រកបដោយអនាម័យ ព្រមទាំងស្តាប់ការណែនាំរបស់
ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់
ស្កាត់ ដើម្បីជៀសផុសពីជម្ងឺកូវិដ១៩ ទាំង
អស់គ្នា ។

សូមបញ្ជាក់ផងដែរថា:អំណោយកាកបាទ
ក្រហមកម្ពុជាដែលផ្តល់ជូនដល់ បងប្អូនប្រជាពលរដ្ឋនាពលនេះ ក្នងមួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ទឹកសុទ្ធ និងនំបុ័ង ផងដែរ ៕