កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច ឃាត់ខ្លួនមុខសញ្ញាបំពុលសង្គម បន្ទាប់ទាញកាំបិតផ្គាក់ដេញកាប់គេឯងមិនបានសម្រេច

0

ខេត្តពោធិ៍សាត់៖ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង១៥នាទី ព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ផន ផល្លី ហៅឃ្លី ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលលាចប្រាប់តាមទូរស័ព្ទថា ជនសង្ស័យឈ្មោះ ស៊ន សុទ្ធ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជននេះជាមុខសញ្ញាក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន ដូចជាៈ ម៉ូតូដាក់បំពុងសុីមាំងបំពង់សម្លេង អុកឡុកតាមផ្លូវសាធារណៈឬវត្តអារាម ហើយក៍ធ្លាប់ធ្វើការអប់រំច្រើនដងមកហើយដែរ ។

លោក នាយប៉ុស្ដិ៍បន្តថា ករណីឃាត់ខ្លួនមុខសញ្ញាជាក់ស្ដែងនេះ បន្ទាប់ទទួលបានព័ត៌មានផ្ទាល់មាត់តាមរយៈទូរស័ព្ទ ពីជនរងគ្រោះឈ្មោះ ផន ផល្លី ហៅឃ្លី ថា ជនបង្ករូបនេះទាញកាំបិតផ្គាក់ដូចក្នុងរូបភាព ដេញកាប់ខ្លួនដល់ក្នុងរបងផ្ទះប៉ុន្តែមិនបានសម្រេច ដោយសារខ្លួនគេចផុតៗ បណ្ដាលឲ្យខូចសសរផ្ទះ មូលហេតុ៖ ដោយកន្លងមកជននេះក៍ធ្លាប់ចេញចូលបែបអ្នកភូមិផងរបងជាមួយ ហើយកាលពីប៉ុន្មានថ្ងៃមុនខ្លួន(ផន លផ្លី) បាននិយាយបែបអប់រំម៉ូតូក្មួយឯងកុំដាក់សុីមាំងបំពង់សម្លេងឮៗចឹង ស្រាប់តែនៅថ្ងៃនេះមិនដឹងស្រវឹងមកពីណា ក៍មកបញ្ចេញសកម្មភាពបែបនេះ ។

លោក បន្តទៀតថា ជនសង្ស័យជាមុខសញ្ញា(ស៊ន សុទ្ធ) រួមទាំងសម្ភារៈ និងវត្ថុតាង បាននាំយកទៅបំពេញសំណុំឯកសារ បញ្ជូនខ្លួនទៅផ្នែកជំនាញព្រហ្មទណ្ឌដើម្បីបន្តនីតិវិធី ៕