នាយិកាអង្គការសាអូរី បណ្តុះបណ្តាលវិជ្ជាជីវ:ជនមានពិការភាពរៀនតម្បាញដោយដៃសំណូមពរអតិថិជន សប្បុរស ជនជួយឧបត្ថម្ភ និងជួយគាំទ្រទិញផលិផលក្រម៉ារបស់ជនពិការភាព

0

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី 19 ខែឧសភាឆ្នាំ 2020 នេះលោកស្រីអ៊ុ អមរារត្ន័ នាយិកាអង្គការសាអូរា បណ្តុះ
បណ្តាលវិជ្ជាជីវ:ជនមានពិការភាពអោយចេះតម្បាញដោយដៃ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់អតិថិជន សប្បុរសជន នៅក្នុងប្រទេសនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភផ្តល់ហិរញវត្ថុ និងសម្ភារៈប្រើប្រាស់ដល់អង្គការសាអូរា ដែលមានអាយុទើបតែ៨ខែ កំពុងមានការខ្វះខាត ដើម្បីជួយបណ្តុះបណ្តាលវិជ្ជាជីវ:ដល់ជនមានពិការភាពអោយចាប់យកជំនាញតម្បាញដោយដៃសំរាប់ផ្គង់ផ្គង់ជីវភាពរស់នៅអោយបានប្រសើរឡើងនៅក្នុងសង្គមជាតិ ជៀសផុតពីការពួនសម្ងំរស់នៅតែក្នុងផ្ទះ ឬដើរសុំទានគេដើម្បីរស់ ។
លោកស្រី នាយកប្រតិបត្តិអង្គការសាអូរីបានបញ្ជាក់ថា៖ អង្គការសាអូរីបានបង្កើតឡើងនិងចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ នៅថ្ងៃ០៩ ខែ០៩ ឆ្នាំ២០១៩ បន្ទាប់ពីលោកស្រីបានបញ្ចប់អាហារូបករណ៍រយះពេល១ឆ្នាំ រៀនពីបច្ចេកទេសតម្បាញដោយដៃ និងរៀនអំពីការងារក្នុងភាពជាអ្នកដឹកនាំជនមានពិការភាព នៅប្រទេសជប៉ុន ។
លោកស្រីបានបន្តថា៖ ការពិតមុនពេលបង្កើតអង្គការនេះ លោកមានសកម្មភាពជួយជនមានពិការភាពរយះពេល១០ឆ្នាំហើយដោយសារលោកស្រីក៍ជាជនមានពិការភាពផងដែរគឺស្វិតជើងខាងឆ្វេង ។ដោយឡែកមុនបានអាហារូបករណ៍ទៅប្រទេសជប៉ុនគឺលោកស្រីជានិសិត្សភាសាសអង់គ្លេសឆ្នាំទី២ ដែលបច្ចុប្បន្នលោកស្រីជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យព្រះបាទសុរាម្រឹត និងបង្រៀនសាកលវិទ្យាល័យពុទ្ធកៈសិក្សា សីហនុរាជ ខេត្តកំពង់ឆ្នាំង នៅវត្តអារញ្ញ ក្រុងកំពង់ឆ្នាំង និងក្រៅម៉ោងធ្វើការត្រូវបង្ហាត់គួរភាសាអង់គ្លេសនៅផ្ទះ និងធ្វើការនៅក្នុងអង្គការសាអូរី ជានាយប្រតិបត្តិ ដោយសារតែអាណិតអាសូរជនមានពិការភាព លោកស្រីបានចំណាយប្រាក់ខែរបស់លោកស្រីទាំងអស់ ដើម្បីជួយការងារក្នុងអង្គការសាអូរីអោយដំណើរការឡើងជាង៩ខែមកហើយ ។

ទស្សនៈវិស័យរបស់អង្គការសាអូរី ១គឺចង់អោយជនមានពិការភាពមានឱកាសរៀនជំនាញតម្បាញដោយដៃ ២.អោយជនមានពិការភាពមានការងារធ្វើសមរម្យ ៣.អោយជីវិតជនមានពិការភាពប្រសើរឡើង ដោយមិនចង់ឃើញជនមានពិការសម្ងំពួនតែក្នុងផ្ទះ១០ទៅ២០ឆ្នាំ ឬដើរសុំទានគេដើម្បីរស់នោះឡើយ ។

ដោយឡែកការបណ្តុះបណ្តាលតម្បាញដោយដៃនេះ គឺជាចំណែកមួយជួយអោយជនមានពិការភាពមានចលនា ដូចជាការហាត់ប្រាណផងដែរ ចេះគិតគូរក្នុងពេលធ្វើចលនាតម្បាញដោយដៃខ្លួនឯង មានឱកាសមកជួបជុំមិត្តភ័ក្តដែលមានពិការភាពដូចគ្នាមានបទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។

ដោយឡែកជនមានពិការភាពដែលមកទទួលការបណ្តុះបណ្តាលសព្វថ្ងៃសរុបមានចំនួន១១នាក់និងបានមករៀនសូត្រជាប្រចាំចន្លោះពី៣នាក់ទៅ៥នាក់ ដោយសារការមករៀនចាំបាច់ត្រូវមានក្រុមគ្រួ សារជូនមកមិនអាចធ្វើដំណើរមកដោយខ្លួនឯងបានឡើយគឺខ្វះមធ្យោបាយជួយដឹកជញ្ជូនជនពិការ ។

កន្លែងរៀនសូត្រក្នុងអង្គការខ្វះខាតគ្មានកន្លែងសំរាប់ជនមានពិការភាព បុគ្គលិកកុងត្រាក្នុងអង្គការមាន៣នាក់ បុគ្កលិកស្ម័គ្រចិត្តជាយុវជនមាន ៨នាក់ ។ លោកស្រីនាយិកាអង្គការសាអូរី សូមអំពាវនាវដល់អតិថិជន សប្បុរសជន មេត្តាជួយឧបត្ថម្ភជាថវិការឬសម្ភារៈ ឬជួយទិញផលិតផលក្រម៉ា ជាស្នាដៃជនមានពិការភាពក្នុងអង្គការសាអូរីគឺពិតជាបានជួយទំនុកបំរុងអោយជនមានពិការភាពមានការងារធ្វើ និងមានជីវភាពប្រសើរឡើង ៕ ដោយសុខ គឹមសៀន