បាញ់១គ្រាប់ក្បែរលីហួរ​ គេចខ្លួនបាត់ផ្អេីលសមត្ថកិច្ចខណ្ឌ៧មករាទាំងយប់!

ភ្នំពេញ៖​ នៅវេលាម៉ោង១និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២០ខែឧសភាឆ្នាំ២០២០​ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត​ ក្នុងសង្កាត់អូឬស្សី២​ ខណ្ឌ៧មករា​ មានករណីផ្ទុះអាវុធចំនួន១គ្រាប់។យោងតាមប្រភពពីសមត្ថកិច្ចដែលល្បាតតាមមូលដ្ឋាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលមានហេតុការណ៍បាញ់បោះយ៉ាងស៊េរីបែបនេះគឺមានរថយន្តម៉ាក toyota Lang Cruiser ពណ៌សស៊េរីទំនើបខ្ពស់គ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរក្នុងទិសដៅពីលិចមកកើតយ៉ាងលឿនពេលដែលមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើបានបើកកញ្ចក់ឡានរួចហូតកាំភ្លើងបាញ់១គ្រាប់ឡើងលើរួចក៏បានបន្តដំណើរជិះចេញពីកន្លែងកើតហេតុបាត់ស្រមោល។ប្រភពដដែលបានបន្តទៀតថាជនបង្កមិនបានស្គាល់អត្តសញ្ញាណទេមិនដឹងថាជាមនុស្សប្រុសឬស្រីនិងជាជនជាតិអ្វីនោះទេ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានរកសំបកផ្ទុះដើម្បីធ្វើការស្រាវជ្រាវបន្ត៕