សមត្ថកិច្ច​ជំនាញ​ នៃមន្ទីរកសិកម្មខេត្ត បង្ក្រាបការដឹកជញ្ជូនផលិតផលគ្រឿងក្នុងសត្វជ្រូកគ្មានលិខិតអនុញ្ញាត

0

ខេត្ត​កំពង់ធំ​ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូង​ខេត្ត​កំពង់​ធំ​ សហការមន្ទីរកសិកម្មខេត្តកំពង់ធំ បង្ក្រាបករណី ដឹកជញ្ជូន​ គ្រឿងក្នុង​សត្វជ្រូក​ នៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២០​ស្ថិតនៅភូមិ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចដកហូតបានវត្ថុតាង រថយន្ត សាំងយ៉ុង ព៌ណ ស ចំនួន ០១ គ្រឿង ពាក់ស្លាកលេខ
ភ្នំពេញ 2AN-1029 ដឹកជញ្ផូនផលិតផល មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត
គ្រឿងក្នុងសត្វគោចំនួន ១៦ ឡាំងស្នោ ស្មើនិងចំនួន ៩២៨ គីឡូក្រាម។

ករណីខាងនេះសមត្ថកិច្ច ជំនាញ
នៃមន្ទីរកសិកម្មខេត្តកំពង់ធំ ចាត់ការតាមនីតិវិធី ក្នុង​នោះ​ក៏​មាន​ការ​កោត​សរសើរ.ចំពោះ​ស្នាដៃ​នូវកិច្ចសហប្រតិបត្តិការល្អ បង្រ្កាបបទល្មើសនានា របស់​លោក​ តាន់.ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម បស្សុព្យាបាល​សត្វ ខេត្ត​កំពង់ធំ​ ដែល​បាន​ ទប់​ស្កាត់​រាល់ការដឹកជញ្ជូនផលិតផល ដែល​មាន​ដើមកំណើត​ពីសត្វបានជាច្រើនករណីគួរឲ្យកត់សម្គាល់!
លោក.ទាន់​ ម៉េងឆាង​ ប្រធាន​ការិយាល័យ​ផលិតកម្ម​បស្សិព្យាបាល​ ខេត្ត​កំពង់ធំ​ បានមានប្រសាសន៍ ថា​ក្រោម​ការ​ដឹកនាំ​ដោយ​ ឯកឧត្តម​សុខ​ លូ.អភិបាល​ខេត្ត​កំពង់ធំ និងមានការ ណែនាំ​ចង្អុលបង្ហាញ​ ពីលោក ប៉ែន.វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ កសិកម្ម ខេត្ត កំពង់ធំ ជំរុញ​ឲ្យ​ធ្វើ​ការងារ​ ពាក់ព័ន្ធ​និង​ ទំនិញ​ ឬផលិតផល ដែលប៉ះពាល់សុខភាព ប្រជា​ពលរដ្ឋ​ ដូចជា​សត្វ​ជ្រូក​មាន់​ទា​ត្រីសាច់នានា ដែលមានប្រភពមិនច្បាស់លាស់ ឫខូចគុណ ឲ្យមានការ​ពិនិត្យ​ ឲ្យបានម៉ត់ចត់ មុនពេលដាក់លក់ ចែកចាយ​នៅលើទីផ្សា ដើម្បី​ទប់​ស្កាត់​ការឆ្លងរីករាលដាលនូវជំងឺពីសត្វមកមនុស្ស!
ដោយ.ប៊ុន រដ្ឋា