បុរសវ័យ៣៦ឆ្នាំម្នាក់ខណៈចូលក្នុងបន្ទប់ទឹកស្រាប់តែខ្យល់គរវិលមុខ ដួលក្បាលចូលក្នុងអាងទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម

(កំពង់ធំ)៖ បុរសវ័យម្នាក់ខណៈចូលក្នុងបន្ទប់ទឹកស្រាប់តែខ្យល់គរវិលមុខ ដួលក្បាលចូលក្នុងអាងទឹកឈ្លក់ស្លាប់យ៉ាងអាណោចអាធ័ម បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ០៨ និង ៥០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹក ស្ថិតនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។សពឈ្មោះ ជឿន ចម្លង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅភូមិ​ត្នោត​ ឃុំ​កំពង់ចិនជើង​ ស្រុកស្ទោង ខេត្តកំពង់ធំ ។តាមការបំភ្លឺពីឈ្មោះ សុខ ឃាក ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធបានបញ្ជាក់ថា៖ ប្តីគាត់ឈ្មោះ ជឿន​ ចម្លង​ ជាមនុស្សញៀនស្រាស ជាប្រចាំ​ ហើយធ្លាប់វិលមុខដួល សន្លប់ក្នុងបន្ទប់ទឹក តែគាត់ឃើញទាន់ ក៏នាំគ្នារិតខ្លួនទើបដឹងខ្លួន។ លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៥ និង ៣០នាទី គាត់បានក្រោកទៅលក់បន្លែ នៅផ្សារចុងភូមិ ហើយប្តីគាត់ក្រោកពីដេកដែរប្រាប់ថា មិនស្រួលខ្លួន ។ គាត់អោយកូនចំអិនបបរអោយហូប រួចគាត់ចេញទៅលក់បន្លែ។ រហូតដល់ម៉ោងប្រហែល ០៨ និង ៣០នាទី កូន​ស្រី​ ឈ្មោះ ជឿន​ ចាន់លីណា បានទៅប្រាប់ថា ឪពុកដួលក្នុងបន្ទប់ទឹកស្លាប់បាត់ហើយ។តាមការបំភ្លឺពីឈ្មោះ ទុំ​ ទី​ ភេទប្រុស​ បានបញ្ជាក់ថា៖ កន្លងមកជនរងគ្រោះឈ្មោះ ជឿន​ ចម្លង គាត់ជាមនុស្សញៀនស្រា​.ស មានជម្ងឺប្រចាំកាយ (សរសៃប្រសាទ)។លុះដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៨ និង ០០នាទីព្រឹក ឈ្មោះ ឃឿន ត្រូវជា ម្តាយក្មេក​ជនរងគ្រោះ​ បានប្រាប់ខ្លួនអោយហៅឈ្មោះ ឡងចេញពីបន្ទប់ទឹកផង ព្រោះគាត់ហៅអត់ឆ្លើយទេ ភ្លាមនោះ គាត់និងឈ្មោះ ឡេត បានទៅគោះទ្វារបន្ទប់ទឹកហៅតែពុំឆ្លើយ ទើបអើតមើលតាមបង្អូច ឃើញ​ឈ្មោះ​ឡង​ ដួលក្បាលចូលក្នុងអាងទឹក ក៍ហៅបងប្អូនមកគាស់ទ្វារចូល ឃើញឈ្មោះឡង ស្លាប់បាត់ហើយ ក្នុងស្ថានភាពអង្គុយ ស្រាតខោជុះអាចម៌ ក្បាលចូលក្នុងទឹក។ទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចជំនាញ​នគរបាលស្រុកស្ទោង សហការ​ជាមួយ​ អាជ្ញាធរមូលដ្ឋាន ភូមិ​ / ឃុំ​និងគ្រូពេទ្យ ចុះដល់កន្លែងកើតហេតុ ដើម្បី​ពិនិត្យសព តាមការពិនិត្យពុំឃើញមានស្លាកស្នាមអ្វី ពាក់ព័ន្ធ​ករណី​ ឃាតកម្ម​ឡើយ ហើយបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់បណ្តាលមកពីខ្យល់គរវិលមុខ ដួលក្បាលចូលក្នុងទឹកឈ្លក់ទឹកស្លាប់។បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សព ជូនប្រពន្ធឈ្មោះ សុខ ឃាក យកទៅធ្វើបុណ្យតាមប្រពៃណី៕