ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត  ប្រគល់កុំព្យូទ័រ ចំនួន បី គ្រឿង និងសម្ភារការិយាល័យជូនបញ្ជា ការ ដ្ឋាន តំបន់ ប្រតិបត្តិការ សឹក រង កំពង់ធំ

ខេត្តកំពង់ធំ  ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុនម៉ាណែត មេបញ្ជាការកងទ័ពជើងគោកបានប្រគល់ ម៉ាស៊ីន printer ម៉ាស៊ីនហ្វូតូកូពី និងកុំព្យូទ័រចំនួន 3 គ្រឿង ជូន បញ្ជាកាដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ!

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  តំណាងឱ្យកងកម្លាំងទាំងអស់បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត ដែលបានជួយឧបត្ថម្ភកុំព្យូទ័រចំនួនបីគ្រឿង  (កុំព្យូទ័រលើតុមួយគ្រឿងកុំព្យូទ័រយួរដៃពីរគ្រឿង)   និងម៉ាសុីនព្រីនធ័រ  និងហ្វូតូកូពី  សម្រាប់បម្រើការងាររដ្ឋបាល  ដល់អង្គភាពបញ្ជាការ ដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ  ។

,  ពិធីប្រគល់នេះ ដោយមានការអញ្ជើញចូលរួម ពីតំណាង ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន  ម៉ាណែត  និង លោក មេបញ្ជាររងតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ជាក់ថា  នេះមិនមែនជាលើកទី១ទេដែលឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត បានផ្ដល់ជូនដល់អង្គភាពបញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ   ហើយកន្លងមកឯកឧត្តម បានផ្ដល់ជូនដូចជាអង្ករ មី បរិក្ខារពេទ្យ  រទេះរុញ  និងច្រត់សម្រាប់ជនពិការ ព្រមទាំងថវិកាមួយចំនួនផងដែរ  សម្រាប់សកម្មភាពមនុស្សធម៌ បម្រើ ប្រជាជននិងអតីតយុទ្ធជន នៅខេត្តកំពង់ធំ   ។

ឯកឧត្តមឧត្តម សោម  ស៊ុន  និង យោធិនទាំងអស់ចំណុះ បញ្ជាការ ដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  សូមគោរពជូនពរឯកឧត្តម មេបញ្ជាការ  និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារសូមបានប្រកបដោយពុទ្ឋពរទាំងបួនប្រការគឺ អាយុវណ្ណៈ  សុខះ  និងពលះ  កុំបីឃ្លៀងឃ្លាត ឡើយ  ។ ដោយ ប៊ុន រដ្ឋា