របួសធ្ងន់ ៣នាក់.ងាប់សត្វពាហនៈ ១ក្បាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ យ៉ាងហោចសត្វពាហនៈ(គោ) ១ក្បាលបានងាប់កណ្ដាលទ្រូងផ្លូវ និងមនុស្សចំនួន ៣នាក់បានរងរបួសរដូករណែល(ធ្ងន់) ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បីលើក នៅខេត្តពោធិ៍សាត់ ។ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកាន.ស្រុកក្រគរ និងក្រុងពោធិ៍សាត់ប្រាប់ថា នាយប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូ និងម៉ូតូច្រាស់ទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង ។ប្រភពខាងលើបន្តថា លុះនៅយប់ថ្ងៃទី២០ ខែឆ្នាំដដែល នៅលើកំណត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូបុកគោយន្តកន្រ្ទៃពីក្រោយ បណ្ដាលឲ្យភាគីជិះម៉ូតូរងរបួសធ្ងន់ រីឯម្ចាស់គោយន្តគេចខ្លួន ។ប្រភពដដែលបន្តទៀតថា ដោយឡែក៖ នៅព្រឹកថ្ងៃទី២១ ខែឆ្នាំដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ កមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត រវាងអ្នកបើកបររថយន្តបុកសត្វពាហនៈ(គោ)ឆ្លងផ្លូវ បណ្ដាលឲ្យសត្វពាហនៈ(គោ)ងាប់កណ្ដាលផ្លូវ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកបន្តនីតិវិធី ៕