បណ្តាញសហគមន៍ព្រៃព្រះរកាឃុំពោធិ៍ សុ្រកត្បែងមានជ័យគ្រោងប្តឹងមន្ត្រីបរិស្ថានការពារដែនជម្រកព្រៃព្រះរកាម្នាក់កាងបទល្មើសព្រៃឈើដែលអ្នកដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាជាបងប្អូនសាច់ថ្លៃរបស់ខ្លួន។

ខេត្តព្រះវិហារ៖នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះបណ្តាញសហគមន៍ព្រៃព្រះរកាឃុំពោធិ៍ សុ្រកត្បែងមានជ័យគ្រោងប្តឹងមន្ត្រីបរិស្ថានការពារដែនជម្រកព្រៃព្រះរកាម្នាក់កាងបទល្មើសព្រៃឈើដែលអ្នកដឹកជញ្ជូនឈើចេញពីព្រៃព្រះរកាជាបងប្អូនសាច់ថ្លៃរបស់ខ្លួន។ប្រភពដដែលបន្តថាឈ្មោះ អឿន អុក ជាមន្ត្រីបរិស្ថាន តែងតែកាងអ្នកកាប់ព្រៃឈើនៅក្នុងភូមិពោធិ៍ឈ្មោះព្រឹម ភារិទ្ធមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានណាអាចបង្ក្រាបនិងទប់ស្កាត់បានមួយករណីទ្បើយ។តំណាងសហគមព្រៃព្រះរកានិងនគរបាលមូលដ្ឋានបានរាយការណ៍ទៅកាន់លោកយ៉ាន់ប៊ុនសឿងប្រធានដែនជម្រកព្រៃព្រះរកាពីទង្វើរបស់លោកអឿនអុកដែលកាងគោយន្តកន្ត្រៃដឹកឈើខុសច្បាប់ចេញពីព្រៃព្រះរកា។នៅពេលអាជ្ញាធរចុះទៅឃាត់បែរជាលោកអឿនអុកប្រើល្បិចធ្វើខ្លួនឯងជាអ្នកបង្ក្រាបហើយនាំយកទៅទុកនៅស្នាក់ការដំរីបូតស្រុកឆែបទៅវិញធាតុពិតជាអ្នកនាំផ្លូវបទល្មើសដែលគេដឹងថាអ្នកដឹកឈើនោះជាសាច់ថ្លៃរបស់ខ្លួន។ភ្នាក់ងាររាយការណ៍ឱ្យដឹងថាសាច់ថ្លៃនិងបក្ខពួកលោកអឿនអុកអាចចូលព្រៃព្រះរកាកាប់ឈើនិងដឹកជញ្ជូនចូលភូមិពោធិ៍បានយ៉ាងរលូនរីឯអ្នកផ្សេងមិនអាចធ្វើចឹងបានទេ។អ្នកសារព័ត៌មានមិនអាចសាកសួរលោកយ៉ាន់ប៊ុនសឿងពីករណីខាងលើបានទេនៅព្រឹកថ្ងៃទី២១ឧសភានេះដោយសារទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងគ្នាបានរីឯលោកអឿនអុកក៏មិនអាចទាក់ទងសុំការបំភ្លឺមិនបានដូចគ្នា៕