ក្របួចអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន បានចំនួន ២០ នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង

0

ខេត្ត​កំពង់​ឆ្នាំង​ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ដោយលោកអ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដឹកនាំបង្ក្រាប ដោយកម្លាំង ប្រឆាំងបទល្មើសគ្រឿងញៀន, នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបាន អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរ ស្រុកចំនួន សរុប ២០ នាក់ នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

កិច្ចសហប្រតិបត្តិការ បង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងរយៈពេលពីរថ្ងៃ ដោយចាប់តាំងពី ថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានរឹបអូសយក វត្ថុតាង ដែលមានម៉ូតូ ១៣គ្រឿង និងមនុស្សចំនួន ២០ នាក់, និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន រួមទាំងគ្រឿងញៀនមួយចំនួនទៀតផង។
មហាជននៅក្នុងក្រុងកំពង់ឆ្នាំង បានសាទរ ចំពោះលោកអ៉ិត.សុធា ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានសហការ ដឹកនាំបង្ក្រាប គ្រឿងញៀន រួមទាំងបទល្មើសមួយចំនួនទៀត នៅក្នុងខេត្តកំពង់ឆ្នាំង ឲ្យមានការថយចុះ គួរឲ្យកត់សម្គាល់ នឹងបន្តគាំទ្រ ចំណាត់ការ របស់លោកព្រះរាជអាជ្ញា ដើម្បី អនុវត្ត នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច របស់រាជរដ្ឋាភិបាល។
លោកអ៉ិត.សុធា ព្រះរាជអាជ្ញា បានកោតសរសើរ,​ លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង និងលោកស្នងការរងទទួលបន្ទុក ប្រយុទ្ធប្រឆាំងគ្រឿងញៀន គ្រប់ស្ថាប័ន ពាក់ព័ន្ធដែលបាន សហការ បង្រ្កាបបទល្មើស គ្រឿងញៀន បានល្អប្រសើរ និងសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ សិស្សានុសិស្ស រួមទាំងក្រុមយុវជនទាំងឡាយ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀន ជាអាវុធ បំផ្លាញអនាគត បំផ្លាញប្រទេសជាតិ៕