ការិយាល័យ ផលិតកម្ម​បសុព្យាបាល សត្វ.នៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានធ្វើពិធី ដុតកំទេច គ្រឿងក្នុងជ្រូក ជិតមួយតោន ដែលបានដឹកជញ្ជូន ដោយគ្មានច្បាប់អនុញ្ញាត

0

ខេត្តកំពង់ធំ៖ គ្រឿងក្នុងជ្រូក ដែលឈ្មួញដឹកជញ្ជូនដែលខុសច្បាប់ ត្រូវបាន ការិយាល័យ ផលិតកម្ម បសុព្យាបាល ខេត្តកំពង់ធំ រួមសហការ ជាមួយនឹង ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបាន ជិតមួយតោន នឹងត្រូវបាន ពិធី ដុតកំទេច ចោល នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០។
នៅក្នុងពិធីដុតកំទេច គ្រឿងក្នុងជ្រូក ដោយមានការអញ្ជើញចូលរួម ពី លោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ និងលោក​ដួង​សារ៉ន ព្រះរាជអាជ្ញារង អាយ្យការ អមសាលាដំបូងខេត្តកំពង់ធំ​ លោក ឧត្តមសេនីយ៍ទោ អ៊ុក.កុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកឃុនប៊ុនហូរ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងលោកតាន់.ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ បានដុតកម្ទេច គ្រឿងក្នុងជ្រូក ជាង ៩២៩គីឡូក្រាម​ ស្ថិតនៅ ខាងក្រោយ ការិយាល័យពេទ្យសត្វ ក្នុងភូមិ បាល័ង្គ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ទំនិញដែលត្រូវបានដុតកម្ទេចក្នុងថ្ងៃនេះ មានដូចជា ពោះជ្រូក ថ្លើមជ្រូក ស្លឹកត្រចៀកជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូកមួយចំនួនទៀត សូមបញ្ជាក់ថា លទ្ធផលទាំងនេះ គឺជាផលិតផលដែលខូចគុណភាព ត្រូវបាននាំចូលពី ប្រទេសថៃ នាំយកមកចែកចាយនៅក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ច នៃខេត្តកំពង់ធំ បង្ក្រាបបាន កាលពីថ្ងៃពុធ ទី ២០ ខែឧសភា ឆ្នាំ ២០២០ កន្លងមកនេះ។ ដោយប៊ុនរដ្ឋា