កូនចៅ​ព្រួត​គ្នា​ប្តឹង​ថ្នាក់​ដឹក​នាំ ​បន្ទាប់​ពី​អស់​សេច​ក្តី​អត់ធ្មត់​

0

បៃ​លិ​ន​៖ វា​ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដែលមាន​មន្ត្រី​គយ​តូចតាច ចិត្តសឿង​ហ៊ាន​នាំគ្នា​ប្តឹង​មេ​កើយ​របស់ខ្លួន​ទៅកាន់​ថ្នាក់លើ​ដោយសារតែ ការ​ទ្រំ​អត់ធ្មត់​លែង​បាន​អំពើ​គាបសង្កត់ ក៏ដូចជា​អំពើពុករលួយ ដែល​មិនចេះ​ចែករំលែក​ឲ្យ​កូនចៅ​បាន​រស់ ដែល​បញ្ហា​នេះ​គេ​

អាច​ចាត់ទុកថា គឺជា​គំ​រួ​ដ៏​ល្អ​ប្រពៃ​មួយ​ក្នុងការ​ចូលរួមចំនែក​លប់បំបាត់​អំពើពុករលួយ នៅក្នុង​សង្គម​ឬ​ជាការ​ប្រមាន​សំរាប់​មេ​គយ​ឯទៀតៗ​ដើម្បី​ទុកជា​មេរៀន​។​ ​គួរ​បញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ប​ញ្តា​ញ​សារព័ត៌មាន​និង​គេហទំព័រ​ក្នុងស្រុក​មួយចំនួន​បានធ្វើការ​ចុះផ្សាយ​ព្រោងព្រាត​ដោយមាន​ខ្លឹមសារ​ថា​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន លោក​អ៊ុក វណ្ណ​ច័​ន្ឋ​ហើយ​និង​ប្រធាន​ការី​យា​ល័យ​គយ​និង​រដ្ឋ​ករ​ច្រក​ព្រំ​លោក​លឹម សម្បត្តិ ត្រូវបាន​មន្ត្រី​ក្រោម​ឪ​វាទ ឬ​មន្ត្រី​ពាក់​ស័គ្គស​ចំនួន​៣៣​នាក់​បានធ្វើការ​ដាក់ពាក្យ​ប្តឹង​ទៅកាន់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ ។

ហើយ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដោយ​ចោទថា ពួកគាត់​បាន​ឃុបឃិត​គ្នា​លួច​បន្លំ​ចំណូល​ព​ន្ឋ​រដ្ឋ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មានបាន​ផ្លា​ល់​ខ្លួន​និង​ឃុបឃិត​ឲ្យ​មានការ​ដឹក​ជ​ញ្ជួ​ន​ឈើ​ក្រ​ញ៉ូ​ង​ពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រក​ព្រំ​យ៉ាង​អនាធិបតេយ្យ​មិន​ធ្វើការ​ប​ង្ក្រា​។​ ​បណ្តាញ​ព័ត៌មាន​ដែល​បានធ្វើ​ការដកស្រង​សំដី​ពី​មន្ត្រី​គយ​ដែល​បាននាំគ្នា​ផ្តិតមេដៃ​ប្តឹង​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បាន​សេស​រថា មាន​មន្ត្រី​គយ​នៅ​ច្រក​ព្រំ​ចំនួន​២៧​នាក់ ហើយ​នៅក្នុង​សាខា​ខេត្ត​ប៉ៃលិន មាន​ចំនួន ៦​នាក់​ផ្សេងទៀត ដោយ​មន្ត្រី​គយ​ទាំង​៣៣​នាក់​នេះ បាន​ត្រៀម​ឯកសារ ភស្តុតាង​ជាច្រើន ដើម្បី​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឬ​អង្គភាព​សវនកម្ម ផ្ទៃក្នុង ដែល​អាច​នឹង​ចុះទៅ​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​ពាក្យបណ្តឹង​របស់​ពួកគេ ពាក់ព័ន្ធ​នឹង​ការកេងបន្លំ​បំបាត់​ចំណូល​ពន្ធ​តាម​ជំនាញ​បច្ចេកទេស​ដែល ឃុបឃិត​ប្រព្រឹត្ត​ដោយ​លោក​អ៊ុក វណ្ណ​ច័ន្ទ​និង​លោក លឹម សម្បត្តិ​។​ ​

មន្ត្រី​គយ​តូចតាច​ក៏មាន​ការពន្យល់​ត្រួសៗ​អំពី​របៀប​បំបាត់​ចំណូល​ពន្ធ​ដែល​ប្រព្រឹត្ត​ដោយ លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ ដូចជា​ករណី​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​មាន​លុយ​មានអំណាច​ដឹកឈើ​គ្រញូង មកពី​ស្រុក​សៀម ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំ​និង​ច្រករបៀង​២​កន្លែង​ទៀត ដែល​នៅ​អម​សងខាង​ច្រក​ព្រំ ហើយ​បើទោះបីជា​ឈើ​គ្រញូង​មិន​ស្ថិតក្នុង​ប្រភេទ​ទំនិញ​បង់ពន្ធ​ក៏ដោយ ប៉ុន្តែ​ក្រុម​ឈ្មួញ​ត្រូវតែ​បង់លុយ​ចូល​ហោប៉ៅ​របស់លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ បើ​មិន​ដូច្នេះ​ទេ​ការចរចារ​ឈើ​គ្រញូង​ចូល​តាម​ច្រក​ព្រំ​មិនអាច​ធ្វើការ​ដឹក​ជ​ញ្ជួ​ញ​បានជា​ដាច​ច់​ខាត​។

ជាធម្មតា​ការដឹក​ជ​ញ្ជួ​ញ ឈើ​គ្រញូង​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​នេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន ឡើង​តាម​ផ្លូវជាតិ​លេខ​៥ មកកាន់​រាជ​ធាំ​នី​ភ្នំពេញ ឬ​ឆ្លងស្ពាន​ព្រែក​ក្តាម​ទៅ​ស្រុក​យួន​តាម​ខេត្តកំពង់ចាម​យ៉ាង​រលូន​ល្អ ដែល​ក្នុង​មួយថ្ងៃៗ​អាចមាន​ចំនួន​មិនតិច​តោន​ឡើយ ជា​ប្រភព​ចំណូល​ធំ​បំផុត​របស់​មន្ត្រី​គយ​ពុករលួយ អ៊ុក វណ្ណ​ច័ន្ទ និង​លោក លឹម សម្បត្តិ​។ ​មានការ​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ទំនិញ​ជា​ប្រភេទ​កសិផល រួមមាន​សណ្តែក​ជាដើម ដែល​ក្នុង​មួយ​រថយន្ត​ផ្ទុក​ទម្ងន់​មិនតិចជាង ៦០​តោន ទៅ​៧០​តោន ដែល​ត្រូវបាន​ដឹកជញ្ជូន​តាម​ច្រក​ព្រំ លោក លឹម សម្បត្តិ បាន​ប្រើប្រាស់​សិទ្ធិអំណាច​របស់​ខ្លួន​ក្នុងការ​វាយតម្លៃ​ឲ្យ​បង់ពន្ធ​ដោយ ចេញ​វិក្កយបត្រ​តែ​ប្រមាណ​២០​ទៅ​៣០​តោន​ប៉ុណ្ណោះ គឺ​លោក លឹម សម្បត្តិ បាន​ឃុបឃិត​ក្នុងការ​រៀបចំ​ឯកសារ​បំបាត់​ចំណូល​ពន្ធ​តាម​បច្ចេកទេស តាមរយៈ​ការ​ក្លែងភេទ​ទំនិញ ការបន្លំ​ច្រក​នាំចូល ក៏ដូចជា​ការបំបាត់​ប​រិ​មាណ​ទំនិញ​ជាដើម​។​ ​

ពាក់​ព័​ន្ឋ​ទី​និង​ប្រភព​ដែលថា មាន​មន្ត្រី​គយ​តូចតាច ឬ​មន្ត្រី​គយ​ពាក់​ស័គ្គស​៣៣​នាក់​បាន​ប្តឹង​ទៅកាន់​ថ្នាក់លើ​នោះ​ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ច្រក​ព្រំ​លោក​លឹម សម្បត្តិ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​ធ្នូ​កន្លងទៅនេះ ភ្នំពេញ​ដេលី មិនអាច​សុំ​កា​រប​ភ្លឺ​បានទេ​ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​។​ ​ដោយឡែក​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន លោក​អ៊ុក វណ្ណ​ច័ន្ទ កាលពី​ថ្ងៃ​សៅ​រ៏​ទី​១៤​ធ្នូ​នេះ​បាន​ប្រាប់ តាម​ទូរ​ស័​ទ្ទ​ដោយ​បញ្ជាក់ថា បញ្ហា​នេះ​លោក​បាន​សាកសួរ​ទៅ​មន្ត្រី​របស់លោក​នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​រួចហើយ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​សុ​ទ្ឋ​តែ​បាន​អះអាង​ដូចៗ​គ្នា​ថា​គ្មាន​ការ​ប្តឹងផ្តល់​ស្អី​នោះទេ​។​

លោក​អ៊ុក វណ្ណ​ច័ន្ទ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ចំពោះ​សកម្មភាព​ដឹក​ជ​ញ្ជួ​ញ​ឈើ​ក្រ​ញ៉ូ​ង​ឆ្លងកាត់​ច្រក​ព្រំ​នោះ​ក៏​គ្មាន​ដែរ មិនដឹងថា តើ​ប្រភពព័ត៌មាន​នេះ​ចេញពី​ខាង​ណា​នោះឡើយ​។​ ​បើទោះបី​ជាមាន​ការលើក​ឡើង​ពី​សំណាក់​លោក​ប្រធាន​សាខាគយ​និង​រដ្ឋ​ករ​ខេត្ត ប៉ៃលិន​ខាងលើនេះ​ក៏ពិតមែន ប៉ុន្តែ​សំរាប់​ប្រជាពលរដ្ឋ​ក៏ដូចជា មន្ត្រីរាជការ​នៅ​ខេត្ត​ប៉ៃលិន​បាននាំគ្នា​រិះគន់ថា រឿង​ហេតុដែល​កើតឡើង​ខាងលើនេះ​អាច​បណ្តាលមកពី​មេៗ ស៊ីដាច់​អត់​ចេះ​ចែករំលែក​ឲ្យ​កូនចៅ​បាន​រស់​បើ​មិន​ដូច្នេះ​ប្រហែលជា​ស្ងាត់​ដូច​ចោរលួច​សេះ​បាត់ទៅហើយ​។​

​ករណីនេះ​បានធ្វើ​ឲ្យ​ម​ជ្ឃ​ដ្ឋា​ន​ជាច្រើន​បាននាំគ្នា​រងចាំ​អ៊ុត​មើលថា តើ​ចំណាត់ការ​របស់​ថ្នាក់លើ ជាពិសេស​អង្គភាព​ប្រ​ឆាំ​អំពើពុករលួយ ដែលមាន​តួនាទី​ក្នុងការ​ប្រ​យុ​ទ្ឋ​ប្រឆាំង​ទៅ​និង​អំពើពុករលួយ​ក្នុងសង្គម និង​មាន​ចំណាត់ការ​បែបណា ចំពោះ​លោក អ៊ុក វណ្ណ​ច័ន្ទ និង​លោក​លឹម សម្បត្តិ ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​កេ​ញ​ប្រវា​ញ់​ចំនូល​ព​ន្ឋ​រដ្ឋ សំរាប់​យកទៅ​ចែកគ្នា​ធ្វើ​មានបាន​មិន​គិតពី​ផល​ប្រ​យោ​ជ​ន៏​ជាតិ រហូត​ធ្វើ​ឲ្យ​មន្ត្រី​ខ្លួន​នាំគ្នា​ប្តឹង​ទៅកាន់​ថ្នាក់លើ​យ៉ាង​អ​ម៉ាស បែបនេះ​៕