កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចុះបង្ក្រាបបនល្បែងអាប៉ោងមួយកន្លែង ឃាត់ខ្លួនបានមនុស្សចំនួន ៤នាក់រួមនឹងវត្ថុតាង នៅក្នុងស្រុកបរិបូណ៌

ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់ដែលគេថាជាម្ចាស់ផ្ទះនិងជាច្រើនម្នាក់ទៀតជាអ្នកលេងអាប៉ោងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណះដែលកំពុងលេងល្បែងសុីសង(បាញ់អាប៉ោង)។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣.២២នាទីរសៀលថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០នៅផ្ទះរបស់ឈ្មោះ
ប៉ែន គា ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅ ភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ក្រោយពីកម្លាំងសមត្ថកិច្ចយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋថា:នៅផ្ទះឈ្មោះខាងលើមានបើកលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)។

ប្រភពបានបន្តទៀតថា៖ក្រោយពីរទទួលព័ត៌មានភ្លាមៗនោះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ទោហង្ស សុជាតិ មេបញ្ជាការរងកងរាជ
អាវុធហត្ថខេត្តកំពង់ឆ្នាំងបានចុះបង្រ្កាបលេងល្បែងអាប៉ោងដល់កន្លែងផ្ទះខាងលើនិងឃាត់ខ្លួនមនុស្សចំនួន៤នាក់។

ទី១ ,ឈ្មោះ ប៉ែន គា ភេទប្រុស ជាម្ចាស់ផ្ទះបើកអោយលេងល្បែងសុីសង។ ទី២,ឈ្មោះលៀង ភេទប្រុសទី,៣.ឈ្មោះណប់ ភេទប្រុស ទី,៤.ឈ្មោះ វៀត ភេទប្រុសហើយអ្នកទាំង៤ខាងលើរស់នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូណ៌ ជាអ្នកលេង ព្រមទាំងចាប់យកវត្ថុតាងរួមមាន ចានអាប៉ោង កៅអី កំរាលលេង និងម៉ូតូចំនួន៥គ្រឿង និងរថយន្ត២គ្រឿង។

ហើយបច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថយើងកំពុងបញ្ជូនទៅសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនិតិវីធី។