ពិធី​បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្ត​កំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម មាស.សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ខាន់​ វណ្ណះ អគ្គាធិការព្រមទាំង​ប្រតិភូ​អមដំណើរ​បានអញ្ជើញជាអធិបតីភាព ក្នុង​ពិធី​បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លាង.សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ​ និង លោក ស៊ិន​ វិរ: ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ។

ឯកឧត្តម.មាស.សាវឿន​ ទទួលបន្ទុកការអនុវត្តយុទ្ធនាការនៅសាលាដំបូងខេត្តកំពង់ធំ តំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌.បានប្រកាសបើកនូវកិច្ចប្រជុំ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង” នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។

លោក ស៊ិន.វិរ: ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានសម្តែងនូវកិច្ច ស្វាមគន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ ក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបាន យកចិត្តទុកដាក់បង្កើតគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿង ក្នុងគោលបំណងពន្លឿសេវា យុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងបញ្ជៀសការរាំងស្ទះសំណុំរឿង ដែលមិនបានចាត់ការ និងដោះស្រាយ មួយរយះកាលកន្លងមក ធ្វើឲ្យសំណុំរឿងកកស្ទះ នៅតាមបណ្តាសាលាដំបូង និងតាម អង្គភាព មន្រ្តីនគរបាលយុត្តិធម៌ ។

លោក លាង​ សួគ៌​ ប្រធានសាលា ដំបូងខេត្តកំពង់ធំ បានសម្តែងនូវក្តីសោមមនស្សរីករាយ និងជាកិត្តិយស់ ដែលឯកឧត្តម និងប្រតិភូអមដំណើរ បានអញ្ជើញក្នុងពិធីបើកប្រកាស
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីផ្តល់និងចែករំលែកនូវចំណេះដឹង ដល់មន្រ្តីអនុវត្តការងារ និតិវិធីច្បាប់ ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងបានផ្តាំផ្ញើរឲ្យមន្រ្តីទាំងអស់ យកចិត្តទុកដាក់ អនុវត្តការងារ។
ឯកឧត្ដម.ខាន់​ វណ្ណៈ​ អនុប្រធានការងារបាន​មាន​ប្រសាសន៍​ថា​ ចៅក្រម​ ព្រះរាជ​អាជ្ញា.ក្រឡាបញ្ជី​ និងក្រុមលេខាធិការដ្ឋាន​ ​ទាំងអស់​ ត្រូវ​ដោះស្រាយ​ លឿន​ និងយុត្តិធម៌ ហាមដាច់ខាត សកម្មភាព​ត្រីងៀត​ឆ្លៀត​ពង​ ក្នុង​យុទ្ធនាការ ដោះស្រាយ ការកកស្ទះ សំណុំរឿង ផ្តល់​ទំនុក​ចិត្ត​ដល់បងប្អូន​ ប្រជា​ពលរដ្ឋ​ ឲ្យបាន​ឆាប់រហ័ស។

ឯកឧត្តម មាស​ សាវឿន បានកោតសតសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង សហការ.អនុវត្តការងារ.ជាមួយ​និងអង្គភាពពាក់ព័ន្ឋ របស់​សាលាដំបូង ខេត្ត​កំពង់ធំ.និងបានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដោះស្រាយដល់បញ្ហាកកស្ទះ សំណុំរឿងនៅតុលាការខេត្តកំពង់ធំ ក្រសួងយុត្តិធម៌ និងជ្រោមជ្រែង គាំទ្រនូវសកម្មភាពការងារ ទាំងកំលាំងចិត្ត កំលាំងកាយ និង ជួយផ្នែកបច្ចេកទេស សម្រាប់លោកចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងក្រឡាបញ្ជី ដើម្បីដោះស្រាយបញ្ហាប្រឈមផងដែរ។
ដោយ ប៊ុន រដ្ឋា