បុរសម្នាក់ ត្រូវបានស្លាប់ដោយសាររន្ទះបាញ់ ខណៈ​ពេលកំពុង ដើមក្រោយត្រាក់ទ័រកំពុងភ្ជួរដី

0

ខេត្តកំពង់ធំ. មានករណីរន្ទះបាញ់ បុរសម្នាក់ បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង​ខណៈ​ពេលដែល ដែលកំពុងតែដើរក្រោយត្រាក់ទ័រ ភ្ជួរដី ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី 25 ខែឧសភាឆ្នាំ 2020 នៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ.នៅវេលាម៉ោង 14:30 នាទី។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សារីន រតនា ភេទប្រុស អាយុ 35 ឆ្នាំជនជាតិខ្មែរ* មុខរបរ ជា កសិករ មានទីលំនៅនៅភូមិថ្មសំលៀង ឃុំក្រយាស្រុកសន្ទុក ខេត្ត កំពង់ធំ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ូលិស ដើរចុះទៅធ្វើកំណត់ហេតុ បានឲ្យដឹងថា ករណីរន្ទះបាន បុរសម្នាក់ បណ្ដាលឲ្យស្លាប់ ដោយសារ តែ បុរសនោះ បានដើរតាម ពីរក្រោយត្រាក់ទ័រភ្ជួរដី ខណៈ​ពេលមេឃកំពុងតែភ្លៀង ព្យុះ​ផងដែរ. បណ្ដាលឲ្យស្លាប់ភ្លាមៗ នឹងកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការរដ្ឋាន នគរបាលស្រុកសន្ទុក និងសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកុសលវិច្ច័យ បានឲ្យដឹងថាជនរងគ្រោះដែលស្លាប់នេះ ពុំមានស្នាកស្នាម ឬចំណុចណាមួយ គួរឲ្យសង្ស័យថា​ ជាអំពើឃាតកម្មនោះឡើយ ក្រោយពីសមត្ថកិច្ច បានពិនិត្យចប់សព្វគ្រប់ ក៏បានប្រគល់សាកសពឲ្យតែសាច់ញាតិបងប្អូនទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​ប៊ុន​រដ្ឋា​