ផឹកស្រាស្រវឹងកើតហិង្សាបណ្ដាលឱ្យកាប់សម្លាប់គ្នា

កំពត៖នៅវេលាម៉ោង៧និង០០នាទីថ្ងៃទី ២៥/ ៥/ ឆ្នាំ២០២០ មានករណីហឹង្សាមានស្ថានទម្ងន់(កាប់សម្លាប់) កើតឡើងនៅភូមិខ្ជាយខាងកើត ឃុំទទុង បង្ករឡើងដោយជនសង្ស័យ ឈ្មោះញ៉ែត ណុយភេទប្រុស អាយុ៥៤ឆ្នាំនៅភូមិខ្ជាយខាងកើត ឃុំទទង់ បានកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឈូក ប្រុស ភេទ ប្រុស អាយុ៤៣ឆ្នាំនៅភូមិ ជាមួយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង។សាក្សីនៅទីនោះបានឲ្យដឹងថា មូលហេតុផឹកស្រាស្រវឹង ឈ្លោះគ្នាជាមួយ ប្រពន្ធនិងដេញវាយ ប្រពន្ធ និង រករឿងកាប់ប្រពន្ធ សាក្សីបានបន្តទៀតថា ជនល្មើសដែលកាប់សម្លាប់ ជនសង្ស័យនោះ ត្រូវបានរត់គេចខ្លួនបាត់ទៅហើយ។ឥឡូវនេះសមត្ថកិច្ចកំពុងតែស្វែងរកចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ។