ងោកមួយភាំងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពងងុយដេកក៏ជ្រុលទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី ២៥ខែឧសភាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រូសមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2AV-8221 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណក្នុងទិសដៅពីត្បួងទៅជើងលុះមកដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ងោកមួយភាំងក៏ជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករបួស។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុធ្វើការទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងនិងធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕