បុរសពីរនាក់បានស្លាប់ ដោយសារពុលត្រីកំពត

ខេត្តកំពង់ស្ពី នគរបាលបានឱ្យដឹងថាបុរសពីរនាក់បានស្លាប់ កាល ពី ថ្ងៃអង្គា រ៍ ទី២៥ឧសភា២០២០ វេលាម៉ោង៦ ល្ងាចនៅឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ រួមមានទី ១)-ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ។

ទី២)-ឈ្មោះ ហុង សារ៉ាត ហៅ ប៉ែ អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍ ន៍ ស្រុ កទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន មក ស្នាក់ នៅធ្វេីការ ភូមិស្រែកិន ឃុំ ត្រពាំងជោ រ ស្រុកឱរ៉ាល់ ។ហេតុការណ៍ដំបូងខាងលេី មានមនុស្ស ៥នាក់ បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែ អកុសល ២ នាក់បានពុលជួយសង្រ្គោះមិនទាន់ក៏ស្លាប់ តែ ម្ដង ។ចំណែក ៣នាក់ផ្សេងទៀតត្រូវបានជួយសង្រ្គោះ ទាន់ពេល វេលា ។

ជនរងគ្រោះ បានរៀបរាប់ ឲ្យដឹងថា ពួកគាត់បាននាំគ្នាយកត្រីដែល អូសបានយកមកធ្វេីម្ហូបដូចសព្វមួយ ដង មិន ដឹងថាត្រីកំពតមានឥទ្ធិពលខ្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្ស បាន នោះទេ គ្រាន់ តែ អាចម៍ វាដែល ធ្វើ ហើយបោះចោលត្រូវសត្វឆ្កែ សុី ក៏ត្រូវពុល ស្លាប់ដែរ (មាន់ ៧ក្បាល ,ឆ្កែ ១ក្បាល) ។

ជនរងគ្រោះ ដែលបានសង្រ្គោះទាន់ពេលវេលា ទី១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រីអាយុ ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រី ពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣. ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។