កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ពន្ទ័នឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ៣នាក់៖ ១-ឈ្មោះ​ ប្រុស ពិសិដ្ឋ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

២-ឈ្មោះ​ ឈុន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

៣-ឈ្មោះ​ ម៉ា លីនដា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។សម្ភារៈដកហូតបានមាន ម្សៅក្រាមសថ្លា០៥កូនថង់តូច , ម៉ូតូ០១គ្រឿង ម៉ាកធូដេ ពាក់ស្លាកលេខភ្នំពេញ1FD-4066) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕