បុរសពីរនាក់ នៅក្នុងស្រុកកំពង់ស្វាយ ត្រូវបានមច្ចុរាជ រន្ទះបាញ់ ឆក់យកជីវិត ស្លាប់យ៉ាងអាណោចអាធ័ម

0

ខេត្តកំពង់ធំ ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើល បានកើតឡើង លើបុរសពីរនាក់ បណ្ដាលឲ្យស្លាប់​ នៅ​កន្លែង​កើតហេតុ​ផ្សេង​គ្នា​ យ៉ាងអណោចអធ័ម.កន្លែង​ទីមួយ.ស្ថិតនៅចំណុចភូមិមហរ៍ ឃុំជ័យ.ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីវេលាម៉ោង វេលាម៉ោង ១៦ និង ១៥ នាទីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០។

សាកសព​ ស្លាប់​ដោយ​សារ​រន្ទះបាញ់ទីមួយ ឈ្មោះ សេង វ៉ាត ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ.រស់នៅភូមិ-ឃុំកើតហេតុខាងលើ​ ខណៈ​ពេល​ដែល​ ដើរទៅមើលគោឯស្រែ ពេលមេឃកំពុងភ្លៀង ត្រូវបានរន្ទះបាញ់ស្លាប់តែម្តង។
ចំណែក​ទី​ពីរ​ សពឈ្មោះ បៀន ហុីម ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ.គឺស្ថិតនៅភូមិត្រាច ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ.បានស្លាប់ដោយសាររន្ទះបាញ់ កាលពី​វេលាម៉ោង ១៨ និង ៤០ នាទី កាលពីថ្ងៃទី២៦ខែឧសភា ឆ្នាំ​២០២០​ ខណៈ​ពេល​កំពុង​ដើរ ទៅដឹកគោ ពេលមេឃកំពុងភ្លៀង ត្រូវបានរន្ទះបាញ់ស្លាប់តែម្តង​ បន្ទាប់ពី​សមត្ថកិច្ច​បាន​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​រួច​មក​ ក៏បាន​ប្រគល់​សាកសព​បុរស​ ទាំង​ពីរ​ឱ្យ​ទៅ​សាច់ញាតិ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕
ដោយ.ប៊ុន រដ្ឋា​