ឯកឧត្តម​ ហាន​ កុសល​ ក្រេីន​រំលឹក​ដល់​មន្ត្រី​សាលា​ស្រុក​កងមាស​ ឲ្យ​ខិតខំ​អភិវឌ្ឍន៍​ សមត្ថភាព​របស់​ខ្លូន​ ដេីម្បី​បម្រើ​ប្រជាពលរដ្ឋ​

កំពង់ចាម​:​ ឯកឧត្តម​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បានថ្លែង​ថា​ ភាព​ជា​ថ្នាក់​ដឹកនាំ​ដែល​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​រីកចម្រើន​ គឺ​ផ្តេីម​ចេញ​ពី​ការ​ធ្វើ​ការងារ​តាម​ទម្លាប់​ ដោយ​ប្តូរ​មក​ធ្វើការ​ងារ​តាម​ច្បាប់​ ហេីយ​​ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​ក្លាយ​ទៅ​ជា​មន្ត្រីដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ លោក​ ឡុង​ ខេង​ ពីអភិបាល​រង​ស្រុក​ចំការ​លើ​ ឲ្យមក​កាន់​មុខ​តំណែង​ជា​អភិបាល​រង​​ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២០​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ ភោគ​ សាវុធ​ អភិបាល​ស្រុក​កងមាស​ លោក​ខ្លូត​ ចន្តា​ អភិបាល​ស្រុក​ចំការ​លើ​ និង​ថ្នាក់ដឹកនាំ​​ក្រុម​ប្រឹក្សា​ស្រុក​ទាំង​២​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ ឯកឧត្តម​ ហាន​ កុសល​ អភិបាល​រង​ខេត្ត​ តំណាង​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​​ ការ អភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ឲ្យស្របទៅតាមការកែទម្រង់​ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចំពោះ​ការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការ​លេីក​កម្ពស់​និរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពី ការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុងស្រុក​ផងដែរ​។
ឯកឧត្តម​អភិបាលរងខេត្ត​ បានថ្លែងបន្តថា ប្រជាពលរដ្ឋ​នៅទូទាំង​ស្រុក​កងមាស​ បាន​ផ្ញើ​សេចក្តី​ទុកចិត្ត​លេី​មន្ត្រី​រាជការ​ នៃគណៈអភិបាល​ស្រុកនេះហេីយ ដូច្នេះ​យើង​ត្រូវ​ខិតខំបម្រើសេវាសាធារណៈ​ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និង​ត្រូវយកចិត្តទុកដាក់​អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ ព្រមទាំង​​ខិតខំ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​យល់ដឹង​ពី​ការ​បប្រែសម្រួល​អាកាសធាតុ​ ផងដែរ​ ៕