អភិបាលខេត្តកំពង់ចាម​ ក្រេីន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្ត​ផ្សព្វផ្សាយ​អំពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ និង​ចុះ​ពិនិត្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​

0

កំពង់ចាម​:​ ​អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​អង្គការសុខភាពពិភពលោក​(​WHO​) និង​បន្ត​ការ​ផ្សព្វផ្សាយ​ ដោយ​ការ​ចាក់​ផ្សាយ​តាម​ឃោសនស័ព្ទ​​ និង​ឧបករណ៍​បំពង​សំឡេង​​ទៅដល់​គ្រប់​ទី​កន្លែង​ បេីទោះបីជា​ជំងឺ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​មាន​ការ​​ស្ងប់ស្ងាត់​ក៏ដោយ​ ព្រមទាំង​បន្ត​ការ​គ្រប់គ្រង​លេី​ពលករ​មក​ពី​ក្រៅប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ ឬ​ប្រទេស​កូរ៉េ​ជាដើម​ និង​បន្ត​ពិនិត្យ​លេីជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​ធ្វើការ​ជួយសង្គ្រោះឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​១០​ផង​ដែរ​។