អង្ករ​ចំនួន​បី​តោន​ មីចំនួន​២០០កេស​ ត្រូវ​បាន​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ម៉ាណែត​ ប្រគល់​ជូនបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

0

អង្ករ​ចំនួន​បី​តោន​ មីចំនួន​២០០កេស​ ត្រូវ​បាន​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ម៉ាណែត​ ប្រគល់​ជូនបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

ខេត្ត​កំពង់ធំ​ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន.ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពខេមរភូមិន្ទ.មេបញ្ជាការ កងទ័ព​ជើងគោក បានផ្ដល់ អង្ករ៣ តោន និងមី២០០​កេស ជូនដល់ បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បី ឱ្យធ្វើការងារមនុស្សធម៌​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ខែ​ឧសភា​ឆ្នាំ​២០២០។

ដោយ​មើល​ឃើញ​ ពី​សកម្មភាព​របស់​បញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ និងគណៈកម្មាធិ​ការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ក្នុង​ការ​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត​ជូន​ដល់​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តកំពង់​ធំ​ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ម៉ាណែត​ បាន​ចាត់​តាំង​តំណាង​យក​អង្ករ​ចំនួន​៣,០០០​ គីឡូក្រាម​ និង​មីកូរ៉េចំនួន​២០០កេស​ ផ្តល់​ជូន​ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ដេីម្បី​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​បម្រើ​ដល់​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ។

ឯកឧត្ដម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​យក​ស្បៀងអាហារ​ទាំងអស់​នេះ​ទៅ​ជូន​ឲ្យ​ដល់​ដៃបងប្អូន​អតីត​យុទ្ធ​ជន​ និង​ប្រជាពលរដ្ឋ​យេីង​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​ ឲ្យ​ដល់​លំនៅដ្ឋាន​ជាបន្តទៅទៀត​ និង
បាន​គោរព​ជូន​ពរ​ឯកឧត្តម​ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ព្រមទាំង​បុត្រា​បុត្រី​ សូម​បាន​ប្រកបដោយ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ ជួប​ប្រទះ​តែ​នឹង​ពុទ្ធ​ពរទាំង​បួន​ប្រការគឺ​អាយុ​ វណ្ណៈ​ សុខះ​ និង​ពលះ​ កុំបីឃ្លៀងឃ្លាត​ឡើយ​ ។ដោយ​ប៊ុន​រដ្ឋា​