កម្លាំងចំរុះស្រុកកណ្ដៀងចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល

ខេត្តពោធិ៍សាត់៖ លោក គី គឹមណូ អភិបាលរងស្រុកកណ្ដៀង ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រោមឱវ៉ាត សហការមន្ត្រីជំនាញរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។

ករណីបង្រ្កាបបទល្មើសនេសាទខណៈប្រកៀកនារដូវបិតនេសាទនេះដែរ ធ្វើឡើងនៅថ្ងៃម្សិលមិញថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែកកំពុងគុជ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

យោងរបាយការណ៍កម្លាំងចុះការងារខាងលើ លទ្ធផល៖ ចាប់យកវត្ថុតាងដោយកាប់បំផ្លាញចោលនូវឧបការណ៍ ខុសច្បាប់ស្ដីពីជលផល មងក្រឡាល្អិតចំនួន ០៦ខ្សែ ស្មើនឹងប្រវែងចំនួន ២២៥០ម៉ែត្រ បង្គោលចំរឹងចំនួន ២១៥០ដើម លូកងស្បៃមុងចំនួន ១២គ្រឿង និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ២៨គីឡូក្រាមផងដែរ ៕