ប្រជាពលរដ្ឋរស់នៅឃុំក្បាលទឹកអស់ជំនឿលើលោកស្រីមេឃុំ រឿងស៊ីញ៉េចេញប្លង់ដីជាន់គ្នាឆ្លើយបដិសេធ

ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារអស់ជំនឿចិត្តលើលោកស្រីមេឃុំក្បាលទឹក ដោយសារតែរឿងស៊ីញ៉េទទួលស្គាល់ប័ណ្ណកាន់កាប់ដីជាន់គ្នាជាថ្នូរនឹងលុយរាប់សែនរៀល ចំពោះអ្នកមានលុយមានអំណាចវិញលោកស្រីមេឃុំយកមកអែបក្បែរខ្លួនជានិច្ច។
ជាក់ស្តែងកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០កន្លងទៅលោកស្រីមេឃុំក្បាលទឹកបានកោះហៅប្រជាពលរដ្ឋចំនួន៣នាក់ទៅសួរនាំរឿងតវ៉ា ប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ដោយលោកស្រីស៊ឹម រ៉ុន ស៊ីញ៉េ នៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានទំហំ២០០០០ម៉ែត្រការ៉េ ជាប្រភេទដីកសិកម្ម ស្ថិតនៅក្នុងភូមិព្រៃផ្តៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្រាប់តែថ្ងៃហៅប្រជាពលរដ្ឋ ទៅប្រាប់ថាលែងទទួលស្គាល់ពួកគាត់ទៀតហើយ ដោយមានអ្នកមានលុយមានអំណាច គេកាន់កាប់មានប្លង់រឹងរួចរាល់អស់ហើយ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាតើ លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក ស៊ីញ៉េជាន់ប្លង់ដីទៅវិញ?។មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនិយាយថាក្នុងការស៊ីញ៉េប័ណ្ណកាន់កាប់ដីធ្លីនេះក្នុង១ប្លង់ លោកស្រីយកលុយចំនួន៣០ម៉ឺនរៀល ជាថ្នូរចេញប័ណ្ណកាន់កាប់រាប់រយប័ណ្ណឯណ្ណោះ។ដូច្នេះពួកគាត់ធ្វើការសំណូមពរដល់ថ្នាក់ស្រុក ថ្នាក់ខេត្ត មេត្តាជួយពិនិត្យមើលទង្វើររបស់លោកស្រីមេឃុំនេះផងទាន។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋថា ការចេញប័ណ្ណកាន់កាប់របស់លោកស្រីមេឃុំក្បាលទឹកខាងលើនេះសង្ស័យលោកស្រី ស៊ឹម រ៉ុន បានលាភសក្ការៈពីក្រុមអ្នកមានលុយមានអំណាចហើយមើលទៅ?។
តាមការបង្ហើបអោយដឹងទៀតថាលោកស្រីស៊ឹម រ៉ុន ខាងលើនេះលក់ដីព្រៃរបស់រដ្ឋរាប់រយហិកតាឯណ្ណោះ យកលុយទិញផ្ទះ ទិញរថយន្តស៊េរីទំនើបជិះធ្វើព្រងើយ ដូចនេះសូមថ្នាក់លើចាត់អធិការកិច្ចនិងអង្គភាពប្រឹងអំពើពុករលួយចុះអង្កេតផងទាន៕