ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់

0

សៀមរាប៖ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិ រួមជាមួយ ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និង ក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៣០នាក់ មកពីភូមិចំនួន៦ ក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីចុះផ្សព្វផ្សាយវិធានការ ពង្រឹងស្មារតីប្រជាពលរដ្ឋក្នុងសហគមន៍ បន្តប្រយុទ្ធប្រឆាំងការចម្លងជម្ងឺគូវិត.១៩ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសាលាបឋមសិក្សាពាក់ស្នែង។
មានប្រសាសន៏ក្នុងឪកាសនោះដែរ ឯកឧត្តម ស ថាវី រដ្ឋលេខាធិការក្រសួងការពារជាតិមានប្រសាសន៍ថា នៅក្នុងសហគមន៍យើង ត្រូវបានប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាបន្តការអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមគ្រប់ៗគ្នា អនុវត្តតាមការណែនាំ និងវិធានការនានា ដែលបានដាក់ចេញដោយក្រសួងសុខាបាល។ ជាផ្នែកមួយនៃសកម្មភាពឆ្លើយតបទៅនឹងបញ្ហានេះ ជាក់ស្តែងយើងឃើញថា មានបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋានជនបទឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាបប្រមាណជិត៦០០នាក់ បានទទួលនូវការអប់រំផ្សព្វផ្សាយវិធានការនានា ដើម្បីទប់ស្កាត់ការនាំចម្លងវារុសដ៏កាចសាហាវនេះ រយ:កាលកន្លងមក វាជាការកត់សំគាល់ផងដែរ។ សមាជិកនៃអ្នកចូលរួមក្នុងកម្មវិធីនោះ ត្រូវបានអនុវត្តតាមលក្ខខណ្ឌនៃការរក្សាគម្លាតសុវត្ថិភាព និង មានពាក់ម៉ាសការពារសុខភាពគ្រប់ៗគ្នាជាការល្អប្រសើរណាស់ដែលកម្មវិធីនេះ រៀបចំឡើងដោយក្រុមការងារចុះជួយមូលដ្ឋានរបស់រាជរដ្ឋាភិបាល សហការជាមួយសមាគមក្រុមប្រឹក្សាសុខភាពប្រជាជន និង មានការគាំទ្រដោយអាជ្ញាធរមូលដ្ឋានភូមិឃុំផងដែរ។
ឯកឧត្តម ផៃ សុខខេង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកអង្គរធំ និង ជាប្រធានក្រុមការងារប្រចាំឃុំពាក់ស្នែង បានមានប្រសាសន៍ផងដែរថា បើទោះបីកម្ពុជា មានមោទនភាពក្នុងការគ្រប់គ្រងវិបត្តិកូវីត១៩ នៃតំណាក់កាលនាំចម្លងចូលដោយជនបរទេសយ៉ាងណាក៏ដោយ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពិភពលោកមិនទាន់ឆ្លងផុតគ្រោះថ្នាក់នៃវិបត្តិរាតត្បាតដោយជម្ងឺកូវីត-១៩នៅឡើយនោះទេ ស្ថាប័នជំនាញជាតិនិងអន្តរជាតិ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋកម្ពុជា បន្តការយកចិត្តទុកដាក់អនុវត្តលើគ្រប់វិធានការទាំងឡាយ និងរួមគ្នាពង្រឹងបន្ថែមទៀតស្មារតីប្រយុទ្ធប្រឆាំងការចម្លងវារុសកូវីត-១៩ឲ្យខ្លាំងខ្លាបំផុត។

ការធ្វេសប្រហែស ការប្រមាថភ្លេចខ្លួន វាគឺជាការបើកឱកាសឲ្យកូវីត.១៩ នាំយកការចម្លងវិលត្រឡប់មករកកម្ពុជាវិញ ពិសេសគឺក្នុងសហគមន៍ ដែលកំពុងមានហានីភ័យខ្ពស់ ដោយសារតែការវិលត្រឡប់មកពីប្រទេសជិតខាងនៃប្រជាពលរដ្ឋកម្ពុជាដែរ។ ជាមួយគ្នានោះ បន្ទាប់ពីជួបសំណេះសំណាល នឹង ផ្សព្វផ្សាយការអប់រំពីបញ្ហាជម្ងឺកូវីដ.១៩ រួចមកឯកឧត្តម និង ក្រុមកាងារ ក៏មានចែកជួនអំណោយជាស្បៀងអាហារ មានអង្ក ទឹកត្រី ទឹកស៊ីអ៊ីវ ឯកឧត្តម ក៏បានបន្តដំណើរ ចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែល រងគ្រោះរលំផ្ទះដោយសារខ្យល់កន្ត្រាក់ចំនួន២គ្រួសារ ក្នុងឃុំពាក់ស្នែង មួយគ្រួសារៗ ទទួលអង្ក៤០ គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាចំនួន២០ម៉ឺនរៀល ការរួមសុខរួមទុក្ខជាមួយបងប្អូន រវាងក្រុមការងារ និង ប្រជាពលរដ្ឋ ក្នុងកាលៈទេសៈនៃវិបត្តិកូវីដ.១៩៕