វេទិការសម្ព័ន្ធសង្គមស៊ីវិល សហការជា មួយមន្ទីរសុខាភិបាលខេត្ត ចុះប្រតិបត្តិការ បាញ់ថ្នាំបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង!!

ខេត្តស្ទឹងត្រែង៖ក្នុងជំនួបជាមួយក្រុមការងាវេទិការសម្ព័ន្ធសង្គមសុីវិល នៅសាលាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង ក្នុងនាមរដ្ឋបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ដឹកនាំដោយឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋ
មន្រ្តី ដែលបានដឹកនាំក្រុមការងារចូលរួមចំណែកការងារមនុស្សធម៌ ក្នុងការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងខេត្តស្ទឹងត្រែង ។

លោក ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ ថា:រដ្នបាលខេត្ត បានចូលរួមទប់ស្កាត់ និងបង្ការនៃការរីករាលដាលជម្ងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យខេត្តស្ទឹងត្រែង មិនមានករណីអ្នកកើតជម្ងឺកូវីដ១៩នោះឡើយ ។​

លោក សុីម វុទ្ធា ក៏បានមានប្រសាសន៍លើកឡើងដែរថា :ក្នុងនាមតួនាទីជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគៀងគរជំនួយពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ និងលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រក
បដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។​ លោកបានបន្តថា:ជាក់ស្តែងក្នុងកាលៈទេសៈ ដែលកម្ពុជាទប់ស្កាត់ និងបង្ការជម្ងឺកូវីដ១៩ អង្គការសង្គមស៊ីវិលចិនរួមមាន:មូលនិធិចិន ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងអង្គការBSR បានឧបត្ថម្ភជាសម្ភារៈ ដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីយកមកចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅគោលដៅចំនួន៥១ នៅទូទាំង១០រាជធានី-ខេត្ត ។

លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានប្រយុទ្ធប្រឆាំងជម្ងឺឆ្លងបានបញ្ជាក់ថា:មន្ទីរសុខាភិបាល បានសហការចុះបាញ់ថ្នាំបង្ការនៅលើទីតាំងចំនួន៥ និងនៅទីប្រជុំជនក្នុងក្រុង ។ ហើយការបាញ់ថ្នាំនេះដែរ គឺដើម្បីសម្លាប់មេរោគ ជាពិសេស គឺការពារនូវការរីករាលដាលនូវជម្ងឺកូវីដ១៩ ។ លោកថា:បច្ចុប្បន្ន មន្ទីរសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យមន្រ្តីជំនាញ ធ្វើការងារប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ យ៉ាងសស្រាក់សស្រាំ និងផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋបានយល់កាន់តែទូលំទូលាយ ហើយអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះ គឺបានបាញ់ថ្នាំសម្លាប់មេរោគដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានកក់ក្តៅ អំពីការចូលរួមរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់កុំឲ្យឆ្លងនូវជម្ងឺកូវីដ១៩នេះ នៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ ។

សូមបញ្ជាក់ថា:ដោយមានការសម្របសម្រួលពីក្រុមការងារ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាលខេត្ត និងសមាគមប្រឹក្សាសុខភាពប្រជាជន ដែលជាសមាគមដៃគូរបស់ វេទិការសម្ព័ន្ធសង្គមស៊ីវិល ក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ បានបាញ់ថ្នាំសម្លាប់មេរោគនៅរដ្ឋបាលសាលាខេត្ត នៅច្រកចេញចូលតែមួយ នៅស្នងការនគរបាលខេត្ត ផ្សារសាម
គ្គីក្រុងស្ទឹងត្រែង និងនៅបេនឡានក្រុងស្ទឹងត្រែងផងដែរ ៕