មេបញ្ជាការ់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ផ្សព្វផ្សាយ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និង​ចូល​បុណ្យ​សព​ប្រធាន​សាខា​បក្ស​ភូមិ​

0

ខេត្ត​កំពង់ធំ : បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការផ្សព្វផ្សាយអំពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងផលវិបាកនៃការប្រើប្រាស់ និង​ការ​ការចែកចាយគ្រឿងញៀន ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នៅ ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន.មានប្រសាសន៍ថាគ្រឿងញៀនគឺជាឃាតករដ៏សាហាវក្នុងការសម្លាប់អនាគតនិងអាយុជីវិតរបស់អ្នកប្រើប្រាស់​ ជនណាប្រើប្រាស់គ្រឿងញៀនគឺបានបំផ្លាញអនាគតខ្លួនឯង គ្រួសារឯងនិងសង្គមជាតិ​យើង​ទាំង​មូល​ផង​ដែរ​ ដូច្នេះ​យោធិនយើងទាំងអស់រួមនិងក្រុមគ្រួសារដាច់ខាតត្រូវតែជៀសអោយឆ្ងាយពីគ្រឿងញៀន ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀននិងត្រូវស្នើសុំទៅថ្នាក់លើដើម្បីបញ្ចូនទៅមណ្ឌលបន្សាបគ្រឿងញៀនឬត្រូវលុបចេញពីបញ្ជីកងទ័ព។​ឯកឧត្ដម​បាន​បន្ត​ថា​ យោធិនតាមការិយាល័យនិងផ្នែកចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១២៥នាក់បានស័្មគ្រចិត្តធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន​១០០%​ គឺគ្មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ឡើយ​ ហើយ​បងប្អូន​បាន​ប្តេជ្ញា​ចិត្ត​ចូល​រួម​ក្នុង​យុទ្ឋនាការប្រយុទ្ឋ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​ ។

– បន្ទាប់មកនៅល្ងាចថ្ងៃខែឆ្នាំដដែលបន្ទាប់ពីបានបញ្ចប់ការងារស្នូលនៅក្នុងអង្គភាពឯកឧត្តម សោម ស៊ុនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំបានបន្តដឹកនាំសហការីទៅចូលរួមមរណៈទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ ក្នុងពិធីបុណ្យសព លោក យស់ សារ៉េត ប្រធានភូមិ​ និង​ជាប្រធានសាខាបក្សភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ដែលបានទទួលមរណៈភាពដោយរោគាពាធក្នុងជន្មាយុ៥៣ឆ្នាំនៅមន្ទីរពេទ្យខេត្តសៀមរាបកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។ក្នុងពិធីបុណ្យសពនេះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ​ រួម​ជា​មួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​ឃុំ​បន្ទាយស្ទោង​ ស្រុក​ស្ទោង​ បាននាំយកនូវអង្ករចំនួន៥០គីឡូក្រាម មីចំនួន០៤​ កេស និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភចូលរួមចំណែកក្នុងពិធីបុណ្យសពនេះផងដែរ ។ដោយ​ ប៊ុន​រដ្ឋា​

ឯកឧត្តម ឧត្តមសេនីយ៍ទោសោម ស៊ុន.មានប្រសាសន៍ថាគ្រឿងញៀនគឺជាឃាតករដ៏សាហាវក្នុងការសម្លាប់អនាគតនិងអាយុជីវិតរបស់អ្នកប្រើប្រាស់​ ជនណាប្រើប្រាស់គ្រឿងញៀនគឺបានបំផ្លាញអនាគតខ្លួនឯង គ្រួសារឯងនិងសង្គមជាតិ​យើង​ទាំង​មូល​ផង​ដែរ​ ដូច្នេះ​យោធិនយើងទាំងអស់រួមនិងក្រុមគ្រួសារដាច់ខាតត្រូវតែជៀសអោយឆ្ងាយពីគ្រឿងញៀន ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀននិងត្រូវស្នើសុំទៅថ្នាក់លើដើម្បីបញ្ចូនទៅមណ្ឌលបន្សាបគ្រឿងញៀនឬត្រូវលុបចេញពីបញ្ជីកងទ័ព។​
ឯកឧត្ដម​បាន​បន្ត​ថា​
យោធិនតាមការិយាល័យនិងផ្នែកចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន១២៥នាក់បានស័្មគ្រចិត្តធ្វើតេស្តរកសារធាតុញៀនជាលទ្ធផលអវិជ្ជមាន​១០០%​ គឺគ្មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ឡើយ​ ហើយ​បងប្អូន​បាន​ប្តេជ្ញា​ចិត្ត​ចូល​រួម​ក្នុង​យុទ្ឋនាការប្រយុទ្ឋ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​ ។
– បន្ទាប់មកនៅល្ងាចថ្ងៃខែឆ្នាំដដែលបន្ទាប់ពីបានបញ្ចប់ការងារស្នូលនៅក្នុងអង្គភាពឯកឧត្តម សោម ស៊ុនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំបានបន្តដឹកនាំសហការីទៅចូលរួមមរណៈទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ ក្នុងពិធីបុណ្យសព លោក យស់ សារ៉េត ប្រធានភូមិ​ និង​ជាប្រធានសាខាបក្សភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ដែលបានទទួលមរណៈភាពដោយរោគាពាធក្នុងជន្មាយុ៥៣ឆ្នាំនៅមន្ទីរពេទ្យខេត្តសៀមរាបកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ។
ក្នុងពិធីបុណ្យសពនេះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំ​ រួម​ជា​មួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា​ឃុំ​បន្ទាយស្ទោង​ ស្រុក​ស្ទោង​ បាននាំយកនូវអង្ករចំនួន៥០គីឡូក្រាម មីចំនួន០៤​ កេស និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភចូលរួមចំណែកក្នុងពិធីបុណ្យសពនេះផងដែរ ។ដោយ​ ប៊ុន​រដ្ឋា​