បែកថ្នាំដើរហែកស្លាកគណបក្ស ត្រូវជាប់ ខ្នោះសមត្ថកិច្ចនៅស្រុកសៀមប៉ាង

0

ខេត្តស្ទឹងត្រែង÷ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពជិះម៉ូតូដើរហែកស្លាកគណបក្សនៅឃុំថ្មកែវ អស់ចំនួន៤ផ្ទាំង និងនៅឃុំ សេកុងចំនួន២ផ្ទាំង ។

ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៃអធិការ
ដ្ឋាន សហការជាមួយប៉ុស្តិ៍រដ្ឋបាលទាំង២
ឃុំ បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន នៅរសៀលថ្ងៃទី៣១ឧសភា រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ
បានម្នាក់ ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងបានឲ្យដឹងថា:ជនសង្ស័យដែលជាប់ពាក់ព័ន្ធ និងការហែកស្លាកគណបក្ស
នោះមានឈ្មោះរស់ ចាន់ពិសិទ្ធិ ភេទប្រុស
អាយុ៣០ឆ្នាំ ជិះម៉ូតូម៉ាកវេវអាល់ហ្វាពណ៌
ក្រហមលាយខ្មៅ ស្លៀកខោខូវប៊យពណ៌
ខៀវ ពាក់អាវយឺតពណ៌ស ។ ពេលសមត្ថ
កិច្ចឃាត់ខ្លួន ជនសង្ស័យកំពុងធ្វើសកម្ម
ភាពដុតបំផ្លាញសម្ភារ:ផ្សេងទៀត ។ សម
ត្ថកិច្ចបន្តថា:ជនសង្ស័យខាងលើនេះមានទីលំនៅមិនពិតប្រាកដ ក្រោយឃាត់ខ្លួន
កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីនគ្រាប់
(WY)ពណ៌ទឹកក្រូចចំនួន២៩គ្រាប់នៅជាប់
នឹងហោប៉ៅខោរបស់ជនសង្ស័យ ។ សមត្ថ
កិច្ចជំនាញមូលដ្ឋានក៏បានរៀបចំសំណុំឯ
កសារ បញ្ជូនមកកាន់ស្នងការដ្ឋាននគរ
បាលខេត្តស្ទឹងត្រែង ដើម្បីបន្តទៅកាន់តុ
លាការចាត់ទៅតាមនិតិវិធីច្បាប់ ។

សូមបញ្ជាក់ផងដែរថា:ជនសង្ស័យខាង
លើ គឺជាមុខសញ្ញាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ហើយក៏ធ្លាប់បានជាប់ពន្ធនាគារកាលពីប៉ុន្មានឆ្នាំមុនផងដែរ ៕