កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខឃាត់ខ្លួនជន សង្ស័យ ២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ភ្នំពេញ៖នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០១ និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនឃាត់ខ្លួនជន សង្ស័យ ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០២នាក់ រួមមាន ៖ ១-ឈ្មោះ​ លី ចាន់ចាវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន )។

២-ឈ្មោះ​ សួន សីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន )។

សម្ភារះដកហូត ៖ ក្រាមសថ្លា០១កូនថង់តូច,ទូរសព្ទ័ដៃ០១គ្រឿង,ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FN.1925) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕