សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀន !

0

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថាបានឃាតខ្លួនជនសង្ស័យ០៥នាក់រួមមាន៖១-ឈ្មោះ​ ខន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ , ២-ឈ្មោះ​ ឆេង នាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃទាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ , ៣-ឈ្មោះ​ ឈុន តារាវិច្ឆ័យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិដំណាក់ សង្កាត់កន្ទោក ខណ្ឌកំបូល , ៤-ឈ្មោះ​ សេង សុវណ្ណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិព្រែកឬស្សី ឃុំកំពង់សំណាញ់ ស្រិកតាខ្មៅ ខេត្តកណ្តាល , ៥-ឈ្មោះ​ កែ អ៊ែល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិភ្នំពេញថ្មី ង្កាត់ភ្នំណេញថ្មី ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕