មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តបុក ក្នុងស្រុកកំពង់ត្រឡាច

0

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពេលឆ្លងផ្លូវត្រូវបានរថយន្តបុក ។ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 55និង56 ស្ថិតនៅក្នុង ភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកPRADO ពណ៍ស្ករ ពាក់ផ្លាកលេខ បាត់ដំបង 2 A -65 66 អ្នកបើកបរដោយជនមិនស្គាល់ឈ្មោះ និងអាស័យដ្ឋានដែលបើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើងក៏បានបុកអ្នកដើរថ្មើរជើងម្នាក់ឈ្មោះ ឈឿន សុគុណភេទ ប្រុស អាយុ 40 ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកត្រែង ស្រុកស្អាងខេត្តកណ្ដាល ដើរឆ្លងផ្លូវពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរខ្វែងទិសគ្នាបណ្តាលអោយរថយន្ត បុកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងតាមរយ:ទូរសព្ទនៅវេលាម៉ោង១២និង៥២នាទីថ្ងៃទី២ខែមិថុនាឆ្នាំ២០២០នេះថានៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានទៅសុំលុយសន្តុិសុខយាមនៅរោងចក្រ ហើយសន្តិសុខបានប្រាប់ថាទៅសុំកម្មករតែមិនដឹងជាយ៉ាងម៉េចស្រាប់តែចេញមកវិញជនរងគ្រោះបានបោះចោលកាបូបទៅលើផ្លូវជាតិខណ:រថយន្តដែលកុំពង់ធ្វើចរាចរណ៍លើផ្លូវបានបើកជៀសរហូតតែមិនដឹងអកុសលអ្វី បានជារថយន្តនោះបានបុកបណ្តាលអោយស្លាប់ភ្លាមៗ ។

សមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតថាជនរងគ្រោះត្រូវបានសមត្ថកិច្ចរកឃើញលិខិតពិនិត្យសុខភាពទើបនិងមកពីប្រទេសថៃ ។ភ្លាមៗនោះ សមត្ថកិច្ចក៏បានទំនាក់ទំនងតាមរយះទូរសព្ទ័
ទៅក្រុមគ្រួសារជនរងគ្រោះដោយសារមានទូរសព្ទ័ រាវរកនិងអោយមកទទួលយកសពយកទៅលំនៅឋានដើម្បីរៀប
ចំធ្វើបុណ្យទៅតាមប្រពៃណី ។បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចនគរបាលស្រុកយកមករក្សារទុករងចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយ៕សុខ គឹមសៀន