ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ចាត់ការតាមនិតិវិធីច្បាប់ ក្រោយធ្វើសកម្មភាពចាប់រំលោភសេពសន្

0

ព្រះវិហារ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់វាយខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ចាត់ការតាមនិតិវិធីច្បាប់ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពចាប់រំលោភសេពសន្ទវៈ ទៅលើអនិតិជន តែមិនសម្រេច។ នេះបើយោងតាមកំណត់ហេតុ របស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត ដែលភា្នក់ងារទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារ ទទួលបាននៅល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ។

ហេតុការនេះបានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទាបភ្លឺយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ មានករណីប៉ុនប៉ងរំលោភសេពសន្ទវៈលើក្មេងស្រីអនិតិជន ត្រង់ចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នាយប៉ុស្តិ៍រដ្ឋបាលឃុំកន្ទួត លោកអនុសេនីយ៍ឯក ចាន់ ហ៊ុន បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកជិតខាង លោកបានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត រួចកសាងសំណុំរឿងបញ្ជូនខ្លួនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីចាត់ការទៅតាមនិត្តិវិធីច្បាស់ ។

លោកអនុសេនីយ៍ឯក ចាន់ ហ៊ុន បានឱ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងចាប់វាយខ្នោះ មានឈ្មោះ ប៊ូ សេង ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរកសិករ (ត្រូវជាតា) រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ពីបទប៉ុនប៉ងរំលោភសេពសន្ទវៈ ទៅលើអនិតិជន។ ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ខ.ស.ម អាយុ៨ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារជាមួយនិងជនសង្ស័យ៕ សួនលីណា