ប៉ូលីសស្រុកបាទីឃាត់ខ្លួនមនុស្សម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

 ខេត្តតាកែវ ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានប៉ូលីសស្រុកបាទីឃាត់ខ្លួនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥៖១០នាទី នៅចំណុចភូមិ ឪភាសាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ លោក ង៉ាន់ សារី អធិការស្រុកបាទីបានអោយដឹងថា កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកណ្ដឹង ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដោយ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ួក សារុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នល់ទណ្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់(ធំ ០២ កញ្ចប់) និងទូរស័ព្ទដៃ ០១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ។