បត់ម៉ូតូមិនប្រយត្ន័ត្រូវរថយន្តបុកពេញទំហឹងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តតាកែវ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារបត់ម៉ូតូមិនប្រុងប្រយត្ន័ក៏ត្រូវរថយន្តបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាស់គ្នា ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២០ វេលា ម៉ោង ១៧និង ៤០នាទី ល្ងាច លើដងផ្លូវជាតិលេខ ៣ចន្លោះគីឡូ ម៉ែត្រ ៥៣-៥៤ក្នុងភូមិ ព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង។ លោក ភី ឆុន អធិការស្រុកសំរោងបានអោយដឹងថា

ម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1B 1337 បេីកបរដោយឈ្មោះ ហៀង ករុណា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ស្លាប់ នៅកន្លែងកេីតហេតុ។ អ្នកបើករថយន្តមិនស្គាលអត្តសញ្ញាណក្រោយកើតហេតុបានបើករថយន្តគេចខ្លួនបាត់។បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង។ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណៃណី៕