ក្ដៅៗភ្ញាក់ផ្អើលកងកម្លាំងចម្រុះចុះដាក់ស្លាកហាមឃាត់ការលួចកាប់ឆ្ការនិងទន្ទ្រានយកដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូននិងវាលទំនាបដែលជនខិលខូចលួចយកធ្វើជាកម្មសិទ្ធិ

0

កំពង់ឆ្នាំងៈថ្ងៃទី 03 ខែ​ ឧសភា​ 2020 ម៉ោង 4:49 នាទីកម្លាំងចម្រុះខេត្តកំពង់ឆ្នាំង បានសហការជាមួយគណៈ បញ្ជាការកងឯកភាពរដ្ឋបាលស្រុកកំពង់លែង នឹង កម្លាំងអាជ្ញាធរ ក្នុង ឃុំចំនួនពីរ គឺ ឃុំ ស្វាយរំពារ នឹង ឃុំ សំរោងសែន ដែលដឹកនាំកម្លាំង ដោយ លោក លី ឡា មន្រ្តី​ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នឹង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង បានចុះដាក់ស្លាកហាមឃាត់ ការលួចកាប់ឆ្ការទន្រ្ទានយកដីព្រៃលិចទឹកដែលជាជំរកត្រីពងកូន នឹង ដីវាលទំនាប ដែលជនខិលខូចលួចយកជាច្រើនហិកតា នៅក្នុងកន្លែងអភិរក្សត្រីមេពូជ ចំណុច ដៃដុំរទេះ ចំណុច ឈ្វាចំណុច ថ្លកក្រាក់ ចំណុច តាសែតធំ ដែលជាប់ព្រំប្រទល់ឃុំចំនួនពីរ គឺ ឃុំ សំរោងសែន នឹង ឃុំ ស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង នៅកន្លែងជាច្រើនទៀតដែលដាក់មិនអស់.(នៅមានបន្តទៀត)