ក្មេងប្រុស​២​នាក់ ចុះ​លេង​ទឹក​ត្រពាំង លង់​ស្លាប់ យ៉ាង​អ​ណោ​ច​អ​ធ័​ម

0

តាកែវ​៖ ក្មេងប្រុស​ចំនួន​២​នាក់ បាន​លង់ទឹក​ស្លាប់ ក្នុង​ត្រពាំង​១​កន្លែង ខណៈ​ពួកគេ​ទៅលេង​ទឹក​នៅ​ទីនោះ​។​ ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សង្វេក​នេះ បាន​កើតឡើង​នៅក្នុង​ភូមិ អូ​តាសេក ឃុំ អង្គ​កែវ ស្រុក​ទ្រាំង ខេត្តតាកែវ ​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ នេះ ។

​តាម​របាយការណ៍​បឋម​របស់​នគរបាល​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ទាំង​២​នាក់​មានឈ្មោះ ១_​ឈ្មោះ សាយ នុ មាន​អាយុ​៥​ឆ្នាំ ឪពុក​ឈ្មោះ ឡាយ ដេ​ត ម្ដាយ​ឈ្មោះ កង ច្រាន់់ ២_​ឈ្មោះ ដន មាន អាយុ​៤​ឆ្នាំ ឪពុក​ឈ្មោះ ចាន់ ឌេ​ត ម្តាយ​ឈ្មោះ ឃ​ន ចន្ទ្រា រស់នៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ កុមារ រងគ្រោះ​បាននាំគ្នា​ចុះ​លែង​ទឹក​ត្រពាំង បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​។​

​បច្ចុប្បន្ន​ក្មេងរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕