អ្នកស្រុកបញ្ចេញមតិតាម facebook ទៅកាន់លោកមេឃុំលោកសៃ ឡៅថាហេតុអីបានជាថ្លើមធំម្លេះហានចាក់ដីលុបអូរបិតផ្លូវទឹក និងកន្លែងអភិរក្សពូជត្រី យកដីពុះល្វែងលក់

0

ខេត្តបន្ទាយមានជ័យ​  អ្នកស្រុកប្រត្តិកម្មខ្លាំងទៅលើលោកមេឃុំឈ្មោះសៃ ​ឡៅ​ដែលបានចាក់ដីលុបអូរបិតផ្លូវទឹកនិងកន្លែងអភិរក្សពូជត្រីយកដី ធ្វើផ្សារពុះដីល្វែងលក់ យកលុយដាក់ហោរប៉ៅយ៉ាងរំភើយ។ដីដែលលោកមេឃុំពុះដីធ្វើល្វែងលក់យកលុយដាក់ហោរប៉ៅយ៉ាងរំភើយ។

ទីតាំងខាងលើ ស្ថិតនៅក្នុង ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។មានស្ត្រីម្នាក់បានឆ្ងល់ហេីយបាន បញ្ចេញមតិតាម facebook ទៅកាន់លោកមេឃុំលោកសៃ ឡៅថាហេតុអីបានជាថ្លើមធំម្លេះហានចាក់ដីលុបអូរបិតផ្លូវទឹក និងកន្លែងអភិរក្សពូជត្រី យកដីពុះល្វែងលក់ ធ្វើផ្សារទៅវិញ។

ស្ត្រីនោះបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងមាត្រា ៣៥​ នៃរដ្ឋ​ធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងការបញ្ចេញមតិដែលមន្ត្រីក្នុងមូលដ្ឋានធ្វើខុសដូចជាលោកមេឃុំ ឈ្មោះ​ សៃ​ឡៅប្រព្រឹត្តល្មេីសនឹងច្បាប់ហេីយហានចាក់ដី លុបអូបិតផ្លូវទឹក និងកន្លែងអភិរក្សពូជត្រី យកដីពុះល្វែងលក់ ធ្វើផ្សារទាំងមិនឲ្យប្រជាពលរដ្ឋនៅក្នុងភូមិបានដឹងបន្តិចទាល់តែសោះ។

ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ថ្ងាន់ភាគច្រើនបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាដីរដ្ឋទំនាបស្ទឹងនិងអូរដៃស្ទឹង ជាប់តំបន់អភិរក្សាត្រីវត្តអន្លង់ថ្ងាន់ ហើយនិងស្ពានអន្លង់ថ្ងាន់នោះមានទំហំជាង២រ៉ៃប្រមាណ២.០០០ ម៉ែត្រការ៉េ ត្រូវបានលោកសៃ ឡៅ មេឃុំបត់ត្រង់និងដៃគូរកសុី របស់លោកចាក់ដីបំពេញយកហើយធ្វើផ្សារនិងអង្កន់ដីល្វែងរាប់សិបប្លង់លក់ឬជួលឲ្យអាជីវករនិងពលរដ្ឋ។ ពលរដ្ឋបានបន្តថា នេះជាដីស្ទឹង បឹងបួរ អូរធម្មជាតិរបស់រដ្ឋ មិនមែនរបស់ភូមិ ឃុំ និងរបស់ឯកជននោះទេ ហើយមិនអាចចាត់ចែងលក់ដូរ ស្រេចនឹងអំពើចិត្តឡើយ ។លោកឃុំ ដា ជាដៃគូរកសុីរបស់លោកមេឃុំសៃ ឡៅ ប្រាប់ឲ្យដឹងថា ដីមានទំហំជាង២រ៉ៃនោះពីដើមឡើយជាដីផ្លូវទឹក ដីទំនាបស្ទឹង អូរ តែឃុំគ្រប់គ្រង ហើយពេលនេះ ឃុំនិងលោកបានធ្វើដៃគូរកសុី ដោយបានចាក់ដីអស់រយះពេល១ខែមកហើយ។គឺចាក់ដីធ្វើគម្រោងផ្សារសហគមន៍របស់ឃុំជំនួសផ្សារឬផ្ទះតៀមនៅតាមដងផ្លូវខេត្តដែលចង្អៀតនិងរងការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ។

ផ្សារនេះ បានសង់រោងកណ្តាលដំបូង ទំហំ១២ម៉ែត្រគុណនិង២០ម៉ែត្រ និងដីល្វែងជុំវិញជាច្រើនឡូតិ៍សម្រាប់ជួលក្នុងកុងត្រា៣០ឆ្នាំផងដែរ ។ដីឡូតិ៍តូចទំហំ៤ម៉ែត្រគុណ១០ម៉ែត្រ ជួលតម្លៃ១.៤០០ ក្នុង១ឆ្នាំ ។ ដីឡីតិ៍ធំទំហំ១០ម៉ែត្រគុណ១០ម៉ែត្រ តម្លៃ៣.២០០ដុល្លា ហើយមកទល់ពេលនេះបានលក់អស់ហើយ ។

ចំណែកលោកសៃ ឡៅ មេឃុំបត់ត្រង់ប្រាប់ឲ្យដឹងថាគម្រោងផ្សារសហគមន៍របស់ឃុំនេះ ទទួលបានការឯកភាពពីអាជ្ញារស្រុក ហើយធ្វើលើដីបម្រុងរបស់ឃុំដែលត្រូវចុះកិច្ចសន្យានឹងអាជីវករឬពលរដ្ឋលក់ដូររយៈពេល៣០ឆ្នាំ សម្រាប់អ្នកជួលឬទិញដីឡូតិ៍តូចនិងដីឡូតិ៍ធំ ។លោកសៃ ឡៅ បន្តថាដីជម្រៅជាប់មាត់ស្ទឹងនិងអូរ ក្បែរតំបន់អភិរក្សពូជត្រីវត្តអន្លង់ថ្ងាន់ ដោយលោកនិងដៃគូទើបមានលទ្ធភាពស្តារអូរមួយកន្លែងយកអាចម៍ដីចំនួន៤.៧៣០ឡានបែនមកចាក់បំពេញដើម្បីធ្វើផ្សារថ្មីនេះបាន៕ដោយ:ឃិន គន្ធា