ស្រុកកែវសីមា ចាប់ផ្តើមកក្រើកបទល្មើសព្រៃឈើឡើងវិញហើយ ខណ:រដ្ឋាភិបាលកំពុងរឹតបន្តឹងបទល្មើស

ខេត្តមណ្ឌលគិរី៖សេចក្តីរាយការណ៍ បានឲ្យដឹងថា: បទល្មើសព្រៃឈើកំពុងបន្តកើតមានឡើងសារជាថ្មីវិញហើយ ក្រោយពេលស្ងប់ស្ងាត់មួយរយ:មក ។បទល្មើសព្រៃឈើនេះផងដែរ ត្រូវគេរាយៗការណ៍ទៀតថានៅភូមិសាស្រ្តឃុំស្រែឈូកស្រុកកែវសីម៉ារ ខណៈដែលពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីជំនាញ និងសមត្ថកិច្ចដែលឈរជើងនៅតំបន់នោះមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបបទល្មើសដំណើរការឡើងវិញយ៉ាងរលូន បើទោះបីជាគណៈ
កម្មាការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទើបតែចេញសេចក្តីណែនាំថ្មីៗ ស្ដីពីវិធានការទប់ស្កាត់បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកប្រព្រឹត្តល្មើស នៅបន្តកាប់ដឹក និងជញ្ជូនឈើយ៉ាងអណាធិបតេយ្យ ។ជាក់ស្តែងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៣ខែមិថុនា២០២០នេះ ទីតាំងស្តុកឈើមួយកន្លែង ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមារ បានរកឃើញនូវឈើប្រភេទសុក្រំ ប្រហែល១០០ដុំ នៅលើទីតាំងចំនួន៣ ស្ថិតនៅក្នុងចំណុចស្រែអំប៊ុយ ក្នុងភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ក្រោយរកឃើញបទល្មើសទាំងនេះ សមត្ថកិច្ច បានប្រគល់ជូនស្នាក់ការបរិស្ថានល្ហូត ឃុំស្រែឈូក យកទៅរក្សាទុក ដើម្បីចាត់ការតាមនិតិវិធី ៕