ល្បីឈ្មួញឈ្មោះ ខ្លី.ដឹកឈើចេញពីព្រៃឡង់សមត្ថកិច្ចខេត្តកំពង់ធំមិនហ៊ានបង្រ្កាប

ខេត្តកំពង់ធំ៖ សកម្មភាពដឹកឈើទាំងកណ្តាលថ្ងៃ របស់ឈ្មួញឈើឈ្មោះ ខ្លី ជាឈ្មួញដុះស្លែរប្រចាំស្រុកសណ្តាន់ សមត្ថកិច្ចពាក់ព័ន្ឋក្នុងខេត្តកំពង់ធំ អសមត្ថភាពក្នុងការបង្រ្កាប ការដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ដែលជាដើមហេតុបណ្តាលឲ្យព្រៃឡង់ កាន់តែរលាយហិនហោច ដោយសារតែមិនអើពើ និងបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនដោយរលូន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សកម្មភាពដឹកឈើ ដោយមធ្យោបាយ រថយន្តកូរ៉េ ធុនយក្យចេញពីព្រៃឡង់ ដែលជាស្គាល់ថា ជាកម្មសិទ្ធិរបស់លោក ខ្លី.បានធ្វើសកម្មភាពផ្តាច់មុខ និងតាមខ្សែរយះ ដោយត្រូវរ៉ូវគ្នាជាមួយលោក មេខ្មូត និងមន្រ្តីបរិស្ថាន ទើបរថយន្តបានដឹកចេញដោយរលូន ចេញពីព្រៃឡង់ ឆ្លងកាត់ស្រុកសណ្តាន់ ចូលមកដាក់ដេប៉ូស្របច្បាប់មួយ នៅក្នុងខេត្តកំពង់ធំ តែវាសនាលោកខ្លី  ពុំមានសមត្ថកិច្ចណា ហ៊ានឃាត់រថយន្តពួកគាត់បាននោះទេ ដោយសារតែជាឆ្នាំងបាយបន្ទាប់បន្សំពីការចាយវាយនិងប្រាក់ខែ ដែលបានពីភាស៊ីរាស្រ្ត។

ជាក់ស្តែងរថយន្តកូរ៉េ ៥តោន ដឹកឈើខុសច្បាប់ជាង១០ម៉ែត្រគូប ចេញពីព្រៃឡង់ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ដែលលាតសន្ធឹងពីខេត្តកំពង់ធំ ឆ្ពោះទៅខេត្តព្រះវិហារ តែត្រូវបានអង្គភាពខេមរា ផ្តិតរូបភាពបាន នៅវេលាម៉ោងជិត៩ព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២០ ដែលត្រូវបានគេដឹងថា ជារថយន្តរបស់លោកខ្លី ក្នុងនោះក៏មាន សមត្ថកិច្ចមួយក្រុមមិនស្គាល់អត្តសញ្ញាណ ឃាត់សួរនាំដែរតែ វាសនា លោកខ្លី នៅខ្ពស់ត្រដែត គឺគ្រាន់តែ ចំណាយកាកសំណល់លុយបន្តិចបន្តួច គឺអាចដោះស្រាយបញ្ហាជាថ្នូរ និងចាប់រថយន្ត ។

 

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់នេះ គឺមានការកើនឡើងជាលំដាប់ និងមានឈ្មួញជាច្រើននាក់ទៀត ដែលពុំត្រូវបានបញ្ជេញអត្តសញ្ញាណ បានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ដឹកចេញពីតំបន់ ៩៩ និងដឹកចេញពីឃុំមានរិទ្ធ រួមទាំងដឹកចេញពីឃុំទំរីង បើទោះបីជាមានការ ហាមឃាត់យ៉ាងតឹងរ៉ឹង ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដោយក៏ឈ្មួញ ក៏ដូចជាមន្រ្តីគ្រាប់ល្ពៅ មួយចំនួន មិនបានយកចិត្តទុកដាក់បង្រ្កាបឡើយ ។

 

មហាជនកំពុងរងចាំមើលថា តើសមត្ថកិច្ចពាក់ព័ន្ឋនឹងព្រៃឈើ អាចបំពេញតួនាទី ក្នុងការថែរក្សាអភិរក្ស ធនធានធម្មជាតិ ព្រៃឈើបានដែរឬទេ ហើយអាចមានលទ្ធភាពបង្រ្កាបរថយន្តដឹកឈើទាំងយប់ទាំងថ្ងៃ ចេញពីព្រៃឡង់នេះបានដែរឬទេ ជាពិសេសរថយន្តរបស់លោកខ្លី ដែលជាបុគ្គលសំខាន់ ក្នុងការងារសកម្មខាងបំផ្លាញព្រៃឈើ។

ដោយ ខេមរា