មន្ទីកសិកម្មខេត្តកំពង់ធំ បង្ក្រាបរថយន្តសាំយ៉ុង ដឹកឈើខុសច្បាប់ មួយគ្រឿង

0

ខេត្តកំពង់ធំ : រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវបាន លោកប៉ែន.វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបញ្ជាឲ្យ កម្លាំងផ្នែករដ្ឋបាលព្រៃឈើស្ទោង ចុះបង្ក្រាប និងឃាត់រថយន្តសាំយ៉ុង 1 គ្រឿងដែលដឹកឈើគ្មានច្បាប់ អនុញ្ញាត កាលពីវេលាម៉ោង 1.10នាទី នៅត្រង់ចំណុច ផ្លូវចូលប្រាសាទសំបូរព្រៃគុក នៅតាមបណ្ដោយផ្លូវជាតិលេខ 62 ដែលលាតសន្ធឹងពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020។

តាមការឲ្យដឹង ពីម្ចាស់រថយន្ត ដែលមានឈ្មោះ.ហឿន និងឈ្មោះ សារ.បានឲ្យដឹងថា ខ្លួនបានដឹកឈើ ចេញពីស្រុកឆែប ឆ្លងកាត់ស្រុករវៀង ខេត្ត​ព្រះវិហារ ចូលមកក្នុងទឹកដីខេត្តកំពង់ធំ ក៏សុទ្ធតែបាន បង់ជូនមេព្រៃ និង បរិស្ថាន​ និងប៉ូលិសសេដ្ឋកិច្ច រួមទាំង
សមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវ.ជាច្រើន​អង្គភាព នៅពេលព្រឹក ៗ​ ដែលចាំយកលុយ មិនក្រោម 10ឡានទេសុទ្ធតែកុងត្រូលជជុះ ដែល នៅតាមដងផ្លូវ គិតចាប់ពីព្រំប្រទល់ខេត្តព្រះវិហារមកដល់ខេត្តកំពង់ធំ​ ចុះ​ហេតុអ្វី​បានជាចាប់លោកទៀត។
រថយន្តសាំយ៉ុង ពណ៌ស្លែ ពាក្យស្លាកលេខ ភ្នំពេញ​2AE-6050 បានដឹកឈើប្រភេទ លេខ មួយ​បង្កប់ក្នុងរថយន្ត​ ត្រូវ​បាន​ លោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ធំ បញ្ជាឱ្យ នាំរថយន្ត ដឹកឈើខុសច្បាប់ រួមទាំងវត្ថុតាង យកមករក្សាទុក នៅមន្ទីរកសិកម្ម ដើម្បីរង់ចាំ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង។
មហាជន ពីមជ្ឈដ្ឋាន ទូទៅ នៅក្នុងខេត្តកំពង់ធំ បានសម្តែងនូវ ក្តីសាទរ​ ចំពោះការខិតខំប្រឹងប្រែង របស់ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំក៏ដូចជាកម្លាំងសហការ រដ្ឋបាលព្រៃឈើកំពង់ធំ ចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់ជាច្រើនគួរឲ្យកត់សម្គាល់ ក្រោមការ អនុវត្តតាមការណែនាំ របស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យ សមត្ថកិច្ចជំនាញ ទាំងអស់សហការ ការពារ ទប់ស្កាត់ធនធានធម្មជាតិ​ និងធនធានមច្ចាជាតិ ឲ្យបានគង់វង្ស៕
ដោយ.ប៊ុន រដ្ឋា