ការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ធំ​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​ ប្រជុំ​ពិភាក្សា​ផ្សព្ចផ្សាយដល់ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​មាន់​ជ្រូក​ ទូទាំង​ខេត្ត​

0

ខេត្តកំពង់ធំ: លោកតាន់​ ម៉េងឆាង ប្រធានការិយាល័យ ផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ,, បានសហការ ជាមួយសាខាក្រុមហ៊ុន cp ដើម្បីប្រជុំពិភាក្សា ផ្សព្វផ្សាយ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមជ្រូកមាន់ នៅក្នុងខេត្តកំពង់ធំខេត្តកំពង់ធំ ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀល ថ្ងៃទី 5 ខែមិថុនា ឆ្នាំ 2020​ស្ថិត​នៅ​ភូមិ​ បល្ល័ង្ក​លិច​ សង្កាត់​ដំរី​ជាន់ខ្លា ក្រុងស្ទឹងសែន​ខេត្ត​កំពង់ធំ។

កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួម ពីសំណាក់ ក្រុមបច្ចេកទេស​ក្រុម​ហ៊ុន​ cp នឹងតំណាងទីផ្សារ រួមទាំងមន្រ្តីការិយាល័យផលិតកម្ម បសុព្យាបាលសត្វ ខេត្តកំពង់ធំ រួម​ទាំង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជ្រូក​ សរុប82រោង កសិកម្ម​ដ្ឋានជ្រូក 42រោង ដើម្បី​រៀបចំ សំណុំបែបបទ ឯកសារ ដើម្បីស្នើសុំ អោយមានលក្ខណៈស្របច្បាប់ ទៅអាជ្ញាធរដែន​ដី.ដើម្បីចិញ្ចឹមមាន់ជ្រូកគោ រួមទាំងការដឹកចេញ និងនាំចូល ដែលមានគុណភាពល្អ និងសុវត្ថិភាព ដល់សុខភាពប្រជាពលរដ្ឋ។
លោក.ចែ យ៉ាណូ នាយកគ្រប់គ្រងតំបន់បី (D3) ក្រុមបច្ចេកទេសតំណាងឲ្យក្រុមហ៊ុនស៊ីភីប្រចាំខេត្តកំពង់ធំបានធ្វើការណែនាំនូវបច្ចេកទេស ការថែរក្សាសត្វ ការព្យាបាលសត្វ និងការទុកដាក់សត្វអោយមានសុវត្ថិភាព និងការដឹកជញ្ជូន ទៅលក់នៅទីផ្សារ ស្របតាម លក្ខន្តិកៈនិងការណែនាំ របស់ក្រុមហ៊ុន​ ដើម្បីតម្រូវការរបស់ក្រុមហ៊ុន ដែលជាភាគីដៃគូ វិនិយោគ ក្នុងការចិញ្ចឹម មាន់ ជ្រូកគោ។

លោកតាន់​ ម៉េងឆាង ប្រធានការិយាល័យផលលិតកម្មបសុព្យាបាលសត្វ ខេត្តកំពង់ធំ. បានមានប្រសាសន៍​ គោល​បំណង​នៃ​ការ​ប្រជុំ​ផ្សព្វ​ផ្សាយ​ច្បាប់​ ជា​មួយ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជ្រូក​ គឺជាពិភាគក្សា ការរៀបចំ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ លិខិត​បង្កើត​កសិដ្ឋាន.ចិញ្ចឹម​ជ្រូក​មាន់.នៅក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ធំ.និង​ពិភាក្សា​បច្ចេក​ទេស​ផ្សេង។
លោក បាន​បន្ត​ថា.​សុំឱ្យបងប្អូន ម្ចាស់​កសិដ្ឋាន​ ចិញ្ចឹមសត្វទាំងអស់ ត្រូវអនុវត្ត ឲ្យបានម៉ឺងម៉ាត់​ ស្នើសុំ ង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជ្រូក​ឲ្យ​មាន​លក្ខណៈ​ស្របច្បាប់​ ចំពោះ​កសិដ្ឋាន​ខ្នាត​តូច​ណែនាំ​ឲ្យ​ដាក់​ពាក្យ​ស្នើ​សុំ​នៅច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ធំ ចំពោះកសិដ្ឋានខ្នាតធំ ឬខ្នាតមធ្យម ត្រូវដាក់ពាក្យស្នើសុំ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងបសុព្យាបាលសត្វ​ នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ ក្នុង​ ក្នុងនោះមានឆ្លងបច្ចេកទេស និងគោលការណ៍បច្ចេកទេស​ ដែលមានការឯកភាព ពីអគ្គនាយកដ្ឋានសុខភាពសត្វ និងបសុព្យាបាលសត្វដើម្បីបញ្ចៀស នូវផលប៉ះពាល់៕ ដោយ​ប៊ុន​រដ្ឋា​