ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ករណីលួចយកទូរស័ព្ទដៃ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួន ករណីលួចយកទូរស័ព្ទដៃ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ។ហើយត្រូវឃាត់ខ្លួន​បាន នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខ ក្នុងក្រុមហ៊ុនឯកជន មាន រិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១. ឈ្មោះ អ៊ឹង កុសល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន មាន រិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជន មាន រិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន), ទី២. ឈ្មោះ ហេង ណាក់ រត់គេចខ្លួន។ចំណែកជនរងគ្រោះឈ្មោះ មៃ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន មាន រិទ្ធ ស្នាក់នៅក្នុងក្រុមហ៊ុនឯកជន មាន រិទ្ធ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែក្អម ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ទូរស័ព្ទដៃ០១គ្រឿង ម៉ាក OPPO។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕