រដ្ឋបាល​ខេត្ត​កំពង់ធំ ចាត់​ប្រជុំអង្គភាពជំនាញ និងអ្នកសារព័ត៌មាន​ ដែលបំរើការងារ ក្នុងខេត្តកំពង់ធំ

0

ខេត្ត​កំពង់ធំ រដ្ឋបាលខេត្តកំពង់ធំបានបើកកិច្ចប្រជុំអ្នកសារព័ត៌មានដែលកំពុងតែបម្រើការ នៅក្នុងខេត្តកំពង់ធំ ជិត 100 នាក់​,​ ក្នុងនោះក៏មានមន្ត្រីរាជការ.ប្រធាន. អនុប្រធាន មន្ទីរជុំវិញខេត្ត ចូលរួមប្រជុំ នៅរសៀលថ្ងៃទី 11 ខែមិថុនាឆ្នាំ 2020 នៅសាលាខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ សុខ.ហៃ.អភិបាលរង​ខេត្ត​កំពង់​ធំ​ និងលោក​ឧត្តសេនីយ៍ត្រី ទិត.សំណាង​  ស្នងការ​រង.នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ.លោកឧត្តមសេនីយ៍ត្រី​ ង៉ាង.សរ.មេបញ្ជាការ​រង​ខេត្ត​កំពង់ធំ.រួមទាំង​លោក​ឧត្តម​សេនីយ៍​ត្រី.ហង្ស.ថុល មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ចូលរួមផងដែរ ក្នុង​កិច្ច​ប្រជុំ​បាន​បើក​ឨ​កាស​ ឲ្យអ្នកសារព័ត៌មាន​ នៅក្នុងកិច្ចប្រជុំ ក៏មានការ សំណេះសំណាល សួរដេញដោល ដើម្បីចែករំលែកចំណេះដឹង គ្នាទៅវិញទៅមក ពីសំណាក់មន្ត្រីរាជការ.និងអង្គភាពជំនាញ.ជាមួយអ្នកសារព័ត៌មាន ប្រកបដោយបរិយាស រួសរាយរាក់ទាក់​ និង​ផ្តល់​កិច្ច​សហការ

រវាងគ្នានិងគ្នា បានល្អប្រសើរ។

ឯកឧត្ត សុខ.ហៃ​ អភិបាល​រង​ ខេត្ត​កំពង់ធំ.បានមាន​ប្រសាសន៍​ថា​ ចំពោះ​ដីស្ថិតនៅជាប់ពាក់ព័ន្ឋនិង ផ្ទៃបឹងទន្លេសាប ដែល​កន្លង​មក​មាន​ មន្ត្រី​រាជការ.មន្ត្រី​ជលផល. កងកម្លាំង​ បាន​គ្រប់​គ្រងដីទាំងនេះ កំពុង​ស្ថិតនៅ​ក្រោម​ការ​ស៊ើប​អង្កេត​ ស្រាវជ្រាវ​ ពីអាយុកាល នៃការកាន់កាប់ មុខពេលសម្តេចឆ្វៀលឲ្យ ឬក្រោយ ដើម្បី​ធ្វើ​របាយការណ៍​ ជូនថ្នាក់ដឹកនាំ។

ឯកឧត្ត សុខ.ហៃ​ បាន កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ និង​កិច្ចសហការ​ រវាងអ្នកសារព័ត៌មាន និងស្ថាប័ន្តមានសមត្ថកិច្ច និងអាជ្ញាធរ ស្រុក​ក្រុង​បានល្អ​ប្រសើរ​ ក្នុង​នោះ​ ឯកឧត្តម​អភិបាលរង​ខេត្ត.បានសំណូមពរ​ ដល់អ្នកសារព័ត៌មាន បន្តកិច្ចសហការ ជាមួយស្ថាប័ន្តនានា ដើម្បី​បំរើផល ប្រយោជន៍​របស់​សង្គម.បំរើ​ផល​ប្រយោជន៍​ ប្រជាជន.ផ្សាយ​ព័ត៌មាន​ពិត.មិនបំភ្លើស​ លក្ខណៈ​ញុះញង់​ មូលបង្កាច់ ធ្វើឲ្យ​មានការភាន់ច្រឡំ ពីសំណាក់មហាជនផងដែរ៕
ដោយ.ប៊ុន រដ្ឋា