ឯកឧត្ដម​ សុខ​លូ អភិបាល​ខេត្តកំពង់ធំ អញ្ជើញ​ជាអធិបតីភាព ក្នុង​ពិធី​ចាប់​ឆ្នោត​យកដីឡូត៍ លំនៅឋាន​និងដី​កសិកម្ម​ សម្បទាន​សង្គមកិច្ច​

0

ខេត្ត​កំពង់ធំ : ឯកឧត្តម​សុខ លូ អភិបាល នៃ គណៈ អភិបាល ខេត្ត​កំពង់ធំ​បាន​អញ្ជើញ​ ជា​អធិបតី​ភាព​ ក្នុង​ពិធី​ចាប់​ឆ្នោត​ដីឡូត៍ លំនៅឋាន​និងដី​កសិកម្ម​សម្បទាន​សង្គមកិច្ច​ ចំនួន​៩១គ្រួសារ មកពី​ភូមិ​៨​ ក្នុង​ឃុំ​ដូង.ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​នៅព្រឹក ថ្ងៃទី ១៦ខែ មិថុនា​ឆ្នាំ​២០២០។

ពិធី​ចាប់​ឆ្នោត​យក​ដី​ឡូត៍​លំនៅឋាន និង ដី កសិកម្ម សម្បទាន​សង្គមកិច្ច​ ត្រូវ​បាន​ធ្វើឡើង​នៅ.ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ ស្ថិតនៅ​ក្នុង​ឃុំដូង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ និងជាការចាប់ឆ្នោតលើកទី៤ និងជាលើកចុងក្រោយ មាន​ចំនួន​៩១គ្រួសារ​ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។

លោក​ អ៉ឹម​ សុឌីណា ប្​រធាន​សូរិយោដីខេត្ត​កំពង់ធំ​ បានឲ្យដឹងថា ដីឡូត៍លំនៅឋាន សម្រាប់​ចែ​ជូនបងប្អូន ប្រជាពលរដ្ឋ​ មាន​ទំហំ​ទទឹង​30ម បណ្តោយ​40ម និងដីកសិកម្ម ចំនួន​២ហិចតា ក្នុង​មួយ​គ្រួសារ​ សម្រាប់​ដីធ្លី​ដែល​បាន​ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​នេះ​ គឺមិនអនុញាតិឲ្យលក់ដូរ នៅឡើយ​ ការចែកជូនសរុបទាំង៤លើក មានប្រជាពលរដ្ឋ សរុប៦៥០គ្រួសារ ។

ឯកឧត្តម​ សុខ​ លូ អភិបាល ខេត្ត កំពង់ធំ បាន​មាន​ប្រសាសន៍​ថា​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បាន​យកចិត្ត​ទុកដាក់​ចំពោះ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ការ​ខ្វះខាត.និង​ពុំ មានលទ្ធភាព​ ត្រូវ​ជួយ​ដោះ​ស្រាយ​ ដោយ​សហការ​ជាមួយអង្គការ ដៃគូ​​អភិវឌ្ឍន៍​ ជាក់ស្តែងគម្រោង​ចាប់ឆ្នោត​យក​ដី​ឡូត៍​លំនៅឋាន​និង​ដី​កសិកម្ម ជូនសម្បទានិក​ ៩​១​គ្រួសារ​ របស់​គម្រោង​បែងចែក​ដីសម្បទាន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២​ LASED ។

ឯកឧត្តម​ សុខ​ លូ​ បាន​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ.ឲ្យ នាំគ្នា​មករស់នៅ លើដីដែលបានចែកជូន និងបន្តការដាំដុះ បន្លែបង្ការដំណាំ​ ផ្កួបផ្សំ និង​ចិញ្ចឹម​សត្វ​ដើម្បី​ជួយសម្រួល ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ ក្នុង​នោះ​ឯកឧត្តម.បានអំពាវឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់​គ្នា​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និងត្រូវចូលរួម ការពារទប់ស្កាត់ ការជួញដូរនិងចែកចាយគ្រឿងញៀន កុំទុកបញ្ហាគ្រឿងញៀនជារបស់សមត្ថកិច្ច បើគ្មានការចូលរួមពីបងប្អូន​គ្រឿងញៀន​ និងទៅដល់សាច់ញាតិបងប្អូនមិនខាន៕ ដោយ​ប៊ុន រដ្ឋា