យើងរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ និង រួមគ្នាបង្កើនវប្បធម៌ នៃការចែករំលែក ចេះជួយគ្នាទៅវិញទៅមក!

ភ្នំពេញ៖កាលពីនៅច័ន្ទ ១០ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៥,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា ឯកឧត្តម អាន សំអុល ប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់ បានអញ្ជើញដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌដូនពេញ ដោយសហកាជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ នាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដែលប្រព្រឹត្តទៅ​នៅ​ក្នុងទីធ្លា សាលាបឋមសិក្សា ព្រះនរោត្តម សរុបចំនួន ៥០ គ្រួសារ ស្របនឹងកិច្ចសួរសុខទុក្ខ និងសំណេះសំណាល លោក អភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមានៈ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារ មីជាតិ ចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួរ ថ្នាំដុះធ្មេញចំនួន ០១ឡូ និង អាល់កុលលាងដៃចំនួន០១ដប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

ក្នុងនោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចខាងក្រោម៖
១-អង្ករចំនួន ៥០បាវ ស្មើនឹង ១២៥០គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
២-មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ /៥០គ្រួសារ ជាអំណោយ របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។
៣-ថវិកាចំនួន ២០,០០០រៀល /៥០ គ្រួសារ ជាអំណោយ របស់ ឯកឧត្តម អាន សំអុល ប្រធានក្រុមការងារចុះជួយ សង្កាត់ផ្សារចាស់ ។
៤-អាកុលលាងដែ០១ដប/៥០គ្រួសារ ជាអំណោយ របស់ លោក លី សុខុន ចៅសង្កាត់ផ្សារចាស់ ។
៥-ថ្នាំដុះធ្មេញ ០១ឡូ/៣២គ្រួសារ ជាអំណោយ របស់ លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ​កូវីដ​-១៩ ដល់បងប្អូនប្រជាពលរដ្ឋ​ផងដែរ ៕