វគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ OD. ID Poor អំឡុងពេលជំងឺកូវីដ១៩

ភ្នំពេញ៖នៅថ្ងៃពុធ ១២ រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨,០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ OD. ID Poor អំឡុងពេលជំងឺកូវីដ១៩ ក្រោម អធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ឯកឧត្តម គឹម ច័ន្ទឌីណា ប្រធាន មន្ទីរផែនការរាជធានីភ្នំពេញ ។ដោយមានការចូលរួមពី លោក លោកស្រីចៅសង្កាត់ទាំង១១ ផងដែរ៕