ឧបករណ៍ការពារជំងឺកូវីដ មួយចំនួនត្រូវបានក្រុមហ៊ុន WeGO Taxi ផ្តល់ជូនក្នុងកិច្ចការមនុស្សធម៌

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២០ នេះលោក ខេន សុវណ្ណរ៉ា ប្រធានក្រុមហ៊ុន WeGO បាននាំនូវសំភារៈមួយចំនួនរួមមាន ម៉ាស ម៉ាស៊ីនកំដៅ ជែលលាងដៃ និង Spray បាញដៃ ជូនដល់ ឯកឧត្ដម ដួង តារា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីចូលរួមចែករំលែកជាមួយនឹងសកម្មភាពមនុស្សធម៌ ដែលលឯកឧត្ដម តែងតែយកចិត្តទុកដាក់ជួយកន្លងមក។

នៅក្នុងពិធីជូនសម្ភារៈសប្បុរសធម៌នេះ ឯកឧត្តម ដួង តារាបានថ្លែងអំណរគុណដល់ក្រុមហ៊ុន WeGO ដែលបានរកស៊ីនៅក្នុងប្រទេសកម្ពុជាហើយបានចូលរួមជាសកម្មភាពសប្បុរសធម៌ជួយដល់ប្រជាជន ក៏ដូចជាមន្ត្រីរាជការដែលត្រូវការនូវសម្ភារៈប្រើប្រាស់ដើម្បីបង្ការនូវជំងឺខូវីដ19។

ឯកឧត្តមដួងតារាបានបញ្ជាក់បន្ថែមទៀតថាសម្ភារៈដែលទទួលបានពីក្រុមហ៊ុន WeGO ថ្ងៃនេះ នឹងចែកជូនបន្តទៅដល់បុគ្គលិកអនាម័យក៏ដូចជាបងប្អូនកងការពារនៅក្នុងវិមានសន្តិភាព ដើម្បីឲ្យពួកគាត់ទទួលបាននៅសម្ភារៈការពារសុខភាពរបស់ពួកគាត់ឲ្យបានកាន់តែល្អប្រសើរ។

លោក ខេន សុវណ្ណរ៉ា ប្រធានក្រុមហ៊ុន WeGO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ដួង តារាដែលបានផ្ដល់ឱកាសឲ្យលោកបានចូលជួបនិងបាននាំនូវសំភារៈការពារជម្ងឺកូវីដ១៩ មួយចំនួនដើម្បីចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ថ្ងៃនេះ។

លោក ខេន សុវណ្ណរ៉ា បានលើកឡើងបន្តទៀតថាលោកនឹងចូលរួមបន្តទៀតមិនថាតែសម្ភារៈប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទេប៉ុន្តែ នឹងមានការចូលរួមនូវសកម្មភាពមនុស្សធម៌ផ្សេងទៀតដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់និងបាតុភាពផ្សេងៗទៀតតាមរយៈ ឯកឧត្តម ដួងតារា តាមលទ្ធភាពរបស់ក្រុមហ៊ុនដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកនៅក្នុងការជួយដល់សង្គមក្រោមដំបូលសន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន WeGO ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរយៈកម្មវិធីទូរស័ព្ទដៃទំនើប WeGO Taxi App ដែលលោកអ្នកអាចទាញយកពី App Store ឬ Play Store ដើម្បីកក់ការធ្វើដំណើរតាមកង់បី និងរថយន្តតាក់ស៊ីបានយ៉ាងងាយស្រួល។ WeGO ជឿជាក់ក្នុងការធ្វើដំណើរ៕