មនុស្ស​ប្រុស​ស្រី​៨នាក់ត្រូវបានឃាត់ខ្លួនដោយសារប្រព្រឹត្តល្បែងស៊ីសង

0

ខេត្ត​កំពង់ធំ​ លោកសាយ​ វាសនា ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានដឹកនាំ មន្ត្រីកងរាជអាវុធហត្ថ ចំនួន ១២ នាក់ បង្ក្រាបបនល្បែងស៊ីសង និងឃាត់ខ្លួន មនុស្សប្រុសស្រី ប្រាំបីនាក់ កាលពីរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ស្ថិតនៅ ភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកសាយ.វាសនា ព្រះរាជអាជ្ញារង បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ បង្ក្រាបបនល្បែងស៊ីសង ត្រូវបានបញ្ជាពីលោក ស៊ិន​ វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលបាន ការសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យសមត្ថកិច្ច បង្ក្រាបបនល្បែងស៊ីសង​ នៅក្នុង​មូលដ្ឋាន​ ដែល​កំពុងតែ​បង្វក់ស្មារតី ឲ្យស្រ្តីមេផ្ទះ ក្លាយ​ជា​ស្ត្រី​នៅក្នុង​វង់​បនល្បែង​។

សូមបញ្ជាក់ថា សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដែលត្រូវបានដឹកនាំបង្ក្រាប បនល្បែងស៊ីសង ដោយលោកសាយ.វាសនា ព្រះរាជអាជ្ញារង និងឃាត់ខ្លួន មនុស្សប្រុសស្រី ចំនួន ៨ នាក់ ក្នុងនោះប្រុស១នាក់, បៀ៣ហ៊ូ,ក្រដាសឆ្នោតឡូតូ ១០សន្លឹក, ម៉ូតូ ៤គ្រឿង​ សម្រាប់វត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចំណែកមនុស្ស ត្រូវបានអបរំណែនាំ ហើយឲ្យទៅផ្ទះវិញ។
មហាជន បានសំដែងនូវការសាទរ ចំពោះការអនុវត្តច្បាប់ របស់ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បង្ក្រាបនៅល្បែងស៊ីសង គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ដើម្បីអនុវត្ត នូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល និងការពារ បទល្មើសចោរលួចចោរប្លន់ ដែលកើតឡើង ពីល្បែងស៊ីសង៕
ដោយ​ប៊ុន រដ្ឋា